- 2020-03-18 02:47:42
- ជីវិតតារា
ក្រោយពីបានកំណត់ថ្ងៃចូលរោង ឥឡូវ នីឡា សម្រេចលើកពេលទៀតហើយ!
- 2020-03-18 02:47:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រោយពីបានកំណត់ថ្ងៃចូលរោង ឥឡូវ នីឡា សម្រេចលើកពេលទៀតហើយ!
ចន្លោះមិនឃើញ
តាមព័ត៌មានដែលទទួលបាន កាលបរិច្ឆេទ នៃថ្ងៃចូលរោងការពិតប្រាកដរបស់តារាសម្ដែងវ័យក្មេងក្នុងក្រុមនាយ ពែកមី គឺកញ្ញា វ៉ាន់ នីឡា ជាមួយនឹងគូស្នេហ៍ថ្មី ត្រូវបានលើកពេលរៀបការទៀតហើយ។
ថ្មីៗនេះ កញ្ញានីឡា និងគ្រួសារ បានបង្ហើបពីគម្រោងរៀបការនៅអំឡុងខែឧសភា ឆ្នាំ២០២០។ ប៉ុន្តែនៅក្នុងឱកាសដែលកញ្ញា វ៉ាន់ នីឡា ចូលរួមពិធីមង្គលការរបស់តារាសម្ដែង ម៉ាក សែនសូនីតា យប់មិញ នាងប្រាប់សារព័ត៌មានថា មង្គលការរបស់កញ្ញានឹងលើកទៅខែវិច្ឆិកា ឆ្នាំ២០២០ វិញ ដោយកញ្ញាលើកហេតុផលថាជាប់រវល់ការងារសិល្បៈ និងមិនទាន់ត្រៀមខ្លួនរួចរាល់ ហើយម្យ៉ាងក៏គិតពីបញ្ហាកូវីដ១៩ ដែរ ព្រោះបើគិតគូរស្របពេលដែលមនុស្សទូទៅកំពុងភ័យខ្លាចក៏មិនសូវល្អដែរ។
កញ្ញា វ៉ាន់ នីឡា៖" សូមប្រាកដខែ គឺខែ១១ តែមិនទាន់ប្រាកដថ្ងៃ។ នៅម្ដុំខែ៧ ឬខែ៨ នឹងទៅប្រាកដថ្ងៃម្ដងទៀត ហើយបើដឹងច្បាស់ពេលណាខ្ញុំនឹងបង្ហោះតាមហ្វេសប៊ុក។ ខ្ញុំក៏ចង់ឲ្យរួចការងារសិនដែរ ព្រោះសព្វថ្ងៃនេះរវល់ថតក្នុងកម្មវិធីរបស់ប៉ាផង និងថតស្ពតផង"។
តារាសម្ដែងវ័យក្មេងសម្ដីបានកញ្ញា វ៉ាន់ នីឡា មានវ័យ២០ឆ្នាំ ត្រូវជាកូនបង្កើតរបស់អ្នកនិពន្ធ និងដឹកនាំក្រុមកំប្លែងល្បីមួយប្រចាំនៅស្ថានីយទូរទស្សន៍ ស៊ី ធី អិន គឺលោក សុវណ្ណ រិទ្ធី ហៅលោកតា វ៉ិច ទ័រ។ នីឡា នឹងចូលរោងការជាមួយសង្សារថ្មី គឺលោក ស៊ុត សក្ការៈ មានវ័យប្រហាក់ប្រហែលនឹងនាងដែរ ពោលគឺមានអាយុ២១ឆ្នាំ ប៉ុន្ដែនីឡាសុំលាក់មុខរបររបស់កូនកម្លោះក្នុងថ្ងៃមង្គលរបស់នាងសិន។
កញ្ញា វ៉ាន់ នីឡា ធ្លាប់ភ្ជាប់ពាក្យជាមួយកូនប្រុសថៅកែល្ខោនល្បីឈ្មោះមួយនៅខេត្តតាកែវកាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦។ ប៉ុន្ដែវ៉ាន់ នីឡា និងកូនថៅកែល្ខោន ភី សុគន្ធី ឈ្មោះ ផន រង្សី បានផ្ដាច់ពាក្យគ្នាទៅវិញ ដែលតាមព័ត៌មាន សាមីខ្លួនមានចិត្ដគំនិតមិនចុះសម្រុងនឹងគ្នា៕