• 2020-03-19 00:11:00
  • ជីវិតតារា

ត្រៀម​សប្បាយ​ជាមួយ ឈួន សុវណ្ណឆៃ នូវ​ចម្រៀង​៥​បទ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ

  • 2020-03-19 00:11:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ជើងចាស់ អ្នកនាង ឈួន សុវណ្ណឆៃ នៅ​តែ​មាន​ភាព​លេចធ្លោ​ក្នុង​អាជីព​សិល្បៈ និង​រូបសម្រស់​បាន​តាម​រយៈ​ជីវិត​ឡូយ​ឆាយ​របស់​នាង។ ឈួន សុវណ្ណឆៃ បាន​ត្រៀម​បទចម្រៀង​ផ្ទាល់​ខ្លួន​ចំនួន​៥​បទ ដើម្បី​អបអរ​សាទរ​នៅ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ប្រពៃណីជាតិ។

តារា​ចម្រៀង​រូប​ស្រស់​សោភា និង​សំឡេង​ក្រអួន​ក្រអៅ​រូប​នេះ ឲ្យ​ដឹង​ថា អ្នក​នាង និង​ក្រុម​ការងារ​បច្ចេកទេស​ថត កំពុង​មមា ញឹក​នឹង​ការ​ថត M V ចំនួន​៥​បទ​ដែល​ជា​ស្នាដៃ​និពន្ធ សម្ដែង និង​ច្រៀង​ដោយ​ខ្លួន​ឯង​ផ្ទាល់។ ចម្រៀង​ទាំង​៥​បទ គឺ​មាន​បី​បទ​ជា​ចង្វាក់​រាំវង់​ប្រពៃណី​ខ្មែរ និង​ពីរ​បទ​ទៀត គឺ​ជា​ចង្វាក់​រាំឆឺត ហើយ​គ្រោង​នឹង​ថត​បញ្ចប់​ក្នុង​ពេល​ឆាប់​ៗ​នេះ។ សុវណ្ណ​ឆៃ បាន​បង្ហើប​នូវ​ចំណង​ជើង​ចម្រៀង​ពីរ​បទ​ក្នុង​ចំណោម​ចម្រៀង​ទាំង​៥​បទ​នោះ​ដែរ គឺ​បទ"កន្ទ្រឹម​បុរាណ" និង​បទ​"កូន​ម៉ែ"។

អ្នក​នាង ឈួន សុវណ្ណឆៃ សង្ឃឹម​ថា​បទ​ចម្រៀង​ទាំង​៥​បទ នឹង​ទទួល​បាន​ការ​គាំទ្រ​ច្រើន ជា​ពិសេស​បទ"កន្ទ្រឹម​បុរាណ និង​បទ"កូន​ម៉ែ" ព្រោះ​វា​មាន​ទំនុក​ច្រៀង និង​ភ្លេង​ថ្មី ហើយ​អ្នកនាង និង​ក្រុម​ការងារ​បាន​យកចិត្តទុកដាក់​ខ្លាំង​លើ​បទ​ទាំង​នេះ។

តារា​ចម្រៀង​វ័យ​ជ្រេ តែ​រូប​សម្រស់ និង​ទឹកដម​សំឡេង​នៅ​បាន អ្នកនាង ឈួន សុវណ្ណឆៃ បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​តាំង​ពី​ឆ្នាំ​១៩៩៩។ ត្បិត​ថា​អ្នក​នាង​បាត់​មុខ​មួយ​រយៈ​ពី​លើ​វិថី​សិល្បៈ​ជាង​២០​ឆ្នាំ​របស់​អ្នកនាង ដោយ​គេ​យល់​ថា អ្នក​នាង​បាន​សម្ងំ​ជាមួយ​កូន​ប្រុស-ស្រី​៣​នាក់ បន្ទាប់​ពី​មាន​រឿងរ៉ាវ​លែងលះ​ជាមួយ​ស្វាមី គឺ​លោក ប្រាក់ គន្ធី នៅ​ឆ្នាំ​២០១៤។

ប៉ុន្តែ​ឈួន សុវណ្ណឆៃ នៅ​មាន​ចិត្ដ​ស្រឡាញ់​សិល្បៈ ហើយ​បច្ចុប្បន្ននាង​លេច​មុខ​ជា​ថ្មី​ជាមួយ​នឹង​ភាព​ឡូយ​ឆាយ និង​បទ​ចម្រៀង​ជាច្រើនបទ៕

អត្ថបទ៖ ជិន សុភ័ក្រ្ត

មតិយោបល់
អត្ថបទថ្មី