• 2020-03-20 06:53:40
  • ព័ត៌មាន

តន់​ ច័ន្ទសីម៉ា​ ថា ពេល​ទំនេរ​នាង​តែង​ចុះ​មើល​កសិករ​ខ្មែរ​ដាំដុះបន្លែ​ធម្មជាតិ

  • 2020-03-20 06:53:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បីរួមចំណែក​លើក​កម្ពស់​សុខុមាលភាព និង​ជីវភាព​របស់​កសិករ តារា​ចម្រៀង​ស្រី​ តន់ ចាន់​សីម៉ា សុខចិត្ត​ចំណាយ​ពេល​ដ៏​មមាញឹក​ក្នុង​អាជីព​សិល្បៈ​របស់​នាង ដើម្បី​ចុះ​តាម​ខេត្ត​ពិនិត្យ​កសិផលធម្មជាតិ និង​ជួយ​ផ្សព្វផ្សាយ​ពីគុណភាពរបស់វា​​ ដោយមិនគិតកម្រៃ​ ឬកម្លាំងពលកម្មនាងឡើយ​។

តារាចម្រៀងរូបស្រស់សោភា​ និងសំឡេងពីរោះ​រូបនេះ​ និយាយថា កិច្ច​ខិតខំ​របស់​នាង​នេះ នឹង​អាចជួយ​ដល់​អ្នក​ផ្គត់ផ្គង់​កសិផល​ផង និង​ជួយ​ដល់​អ្នក​បរិភោគ​ក្នុងការចេះពិចារណា​ និង​ជ្រើស​រើសយក​ចំណី​មាន​សុវត្ថិភាព​ផង។

តន់ ចាន់​សីម៉ា និយាយ​ថា រូប​នាង និង​តារា​មួយ​ចំនួន​ទៀត​តែងតែ​ចុះ​តាម​ខេត្ត​ជាមួយ​ក្រុម​ការងារ​ជំនាញ​កសិកម្ម​ផ្សារ​ទំនើប​កសិផល​ធម្មជាតិ​ ឡេង ណាវ៉ាត្រា ដើម្បី​មើល​ពី​ដំណើរការ​ដាំដុះ និង​ប្រមូលផល។​ ក្រុម​ការងារបាន​យកចិត្ដទុកដាក់ខ្ពស់លើការត្រួតពិនិត្យគុណភាពកសិផលមុន​នាំ​ចូល​ទីផ្សារ ហើយ​ចែកចាយ​បន្ត​ដល់​អតិថិជន។

សីម៉ា រីករាយ​នឹង​បេសកកម្ម​មួយនេះ ព្រោះនាងគិតថា​ការ​ចង្អុល​បង្ហាញ​ពី​កសិផល​ធម្មជាតិ​សុទ្ធដល់អ្នកប្រើប្រាស់​ ឬបរិភោគ​ ដូច​បាន​ជួយ​សង្គ្រោះជីវិត​ ឬគាំពារសុខភាពប្រជាពលរដ្ឋយើងដែរ។

សូមបញ្ជាក់​ថា​ ឥឡូវ​នេះ​ប្រិយមិត្ដ​ដែល​និយម​ឡើង​ផ្សារទំនើប ឬ​ស្វែងរក​កសិផល​ធម្មជាតិ​សុទ្ធ​១០០% អាច​រក​បាន​ដោយងាយហើយ​​ គឺនៅ​ផ្សារ​ទំនើប​កសិផល​ធម្មជាតិ ឡេង ណាវ៉ាត្រា ស្ថិតនៅ​ជាន់​ផ្ទាល់ដី នៃ​ផ្សារ​ទំនើប​អូឡាំ​ព្យា​។ សម្រាប់​ព័ត៌មាន​លម្អិត ឬ​ដឹក​ជញ្ជូន​ដល់​គេហដ្ឋាន សូម​ទាក់ទង​តាម​រទូរស័ព្ទ​លេខ​ 011 444 444៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់