• 2020-03-26 03:23:38
  • ជីវិតតារា

​តារា​ខ្មែរ​ប៉ុន្មាន​ដួង​ នាំ​គ្នា​ចេញ​ប្រតិកម្ម​ប្លែក​រឿង កូវីដ-១៩ នៅ​ថ្ងៃ​នេះ!

  • 2020-03-26 03:23:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទន្ទឹម​នឹង​មាន​ការ​ចូល​រួមយ៉ាងសកម្មជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ពី​សំណាក់​សប្បុរសជន និង​តារា​ល្បី​ៗ​នាពេល​ថ្មី​ៗ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ផ្លូវ​ដង្ហើម​កូវីដ-១៩ ក៏មាន​តារា​មួយ​ចំនួន​បាន​បញ្ចេញ​សកម្មភាព និង​សារ​ប្លែក​ទាក់ទង​នឹង​បញ្ហា​នេះ​ដែរ។ តើ​តារា​ណា​ខ្លះ​បញ្ចេញ​កំហឹង​ជាមួយ​កូវីដ-១៩ នៅ​ថ្ងៃ​នេះ។

តារា​សម្ដែង និង​ជា​ពិធី​ការិនី កញ្ញា ចាន់ នីកា បាន​បញ្ចេញ​វីដេអូ​Tik Tok ចំនួន​៤​ឃ្លីប​ដែល​ជា​បទ​ចម្រៀង​កន្ទ្រាក់​អារម្មណ៍ និង​កំប្លែង​ស្ងួត ហើយ​កញ្ញា​បាន​បញ្ចេញ​ពាក្យ​ថា"ធុញ...នឹង​កូរ៉ូណា​ពេក។

រីឯ​តារា​សម្ដែង​វ័យ​ចំណាស់​លោក សាវីន ហ្វីលីប និយាយ​ថា ប្រពន្ធ​លោក​ប្រាប់​ថា​ចាប់​ពី​ថ្ងៃ​នេះ​ទៅ បើ​នៅ​តែ​ទទួល​ថត​កុន​ទៀត ពេល​មក​ពី​ថត​វិញ​ត្រូវ​បង្ខាំង​ខ្លួន​ឯង​ក្នុង​បន្ទប់​ផ្សេង​១៤​ថ្ងៃ​ដោយ​គ្មាន​ការ​តវ៉ា។ លោក ហ្វីលីប បន្ថែម​ថា៖"ចឹង​សូម​អធ្យាស្រ័យ​គ្រប់​ផលិតកម្ម​ទាំង​ប្រាំ​ដែល​កំពុង​ផលិតភាពយន្ដ​ដែល​មាន​ខ្ញុំ​សម្ដែង គឺ​ថា​ខ្ញុំ​សុំ​ឈប់​ថត​មួយ​រយៈ​សិន​ហើយ"។

តារា​សម្ដែង​និយម​ដើរ​តួកាច ប៉ុន្ដែ​ពេល​នេះ​មិន​សូវ​ក្លាហាន​នឹង​កូវីដ-១៩ គឺ​លោក កៅ ប៊ុនធា បាន​បញ្ចេញ​សារ​ទាក់ទង​នឹង​ពុកចង្កា​របស់​លោក​ជាមួយ​កូវីដ-១៩ ថា មិន​ដឹង​ទៅ​ណា​ទេ​ខ្លាច​កូរ៉ូណា​ណាស់! គេ​ថា​កោរ​ពុកមាត់​ទៅ​កូរ៉ូណា​មិន​ហ៊ាន​មក​ជិត​ទេ៖" មាន​អី​ម្យ៉ាង​ដែរ​តើ មែន​ទេ​បងប្អូន"។

ចំណែក​តារា​ចម្រៀង មាស សាលី វិញ​បាន​បង្ហោះ​រូប​តៃកុង​ឡាន​ពាក់​ម៉ាស​ចំនួន​បី​សន្លឹក ដោយ​មាន​ពាក្យ​ភ្ជាប់​ថា គាត់(តៃកុង​ឡាន) គឺ​មនុស្ស​ឆ្លាត! មនុស្ស​ឆ្លាត​នៅ​ពេល​នេះ គឺ​លោក​សំដៅ​ដល់​មនុស្ស​ម្នាក់​នោះ​មាន​ម៉ាស​មួយ​ផ្ទាប់​ដោយ​សំឡី​អនាម័យ​ថ្មី​សម្រាប់​នារី​ប្រើ​ទៅ​បិត​ភ្ជាប់​ផ្នែក​ខាង​ក្នុង​នៃ​ម៉ាស​ដើម្បី​ពាក់​ការពារ​ជំងឺ​ផ្សេងៗ។ នៅ​ក្រោម​រូប​បី​សន្លឹក​នោះ​ក៏​មាន​សរសេរ​ពាក្យ​ថា "បើ​ដឹង​ហើយ​សូម​ស្ងាត់ ប្រយ័ត្ន​ឡើង​ថ្លៃ​ដូច​ម៉ាស"៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់
អត្ថបទពេញនិយម