/5e7d58f27ace7_1585273020_medium.jpg)
- 2020-03-27 01:49:55
- ព័ត៌មាន
ឆាយ វីរៈយុទ្ធ ប្រកាសឧបត្ថម្ភអង្ករ៦តោនដល់សិល្បករចាស់ជរា និងអ្នកក្រីក្រ
- 2020-03-27 01:49:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឆាយ វីរៈយុទ្ធ ប្រកាសឧបត្ថម្ភអង្ករ៦តោនដល់សិល្បករចាស់ជរា និងអ្នកក្រីក្រ
ចន្លោះមិនឃើញ
នៅគ្រាដែលមេរោគកូវីដ-១៩ ឆ្លងរាតត្បាតជាសកល ប្រទេសកម្ពុជា ក៏រងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចខ្លះដែរ ជាពិសេសទៅលើចំណូលពីវិស័យសិល្បៈ ព្រោះកម្មវិធីប្រគំតន្ត្រី និងពិធីជួបជុំធំៗត្រូវបានផ្អាក។
ដោយមើលឃើញពីបញ្ហានេះ តារាចម្រៀងល្បីឈ្មោះម្នាក់ប្រចាំផលិតកម្មរស្មី ហង្ស មាស លោក ឆាយ វីរៈយុទ្ធ និងគ្រួសារដែលជាម្ចាស់រោងម៉ាស៊ីនកិនស្រូវហាក់ សែ បានឧបត្ថម្ភអង្ករម៉ាកស្ដេចអង្ករ៦តោន ដើម្បីឲ្យសមាគមសិល្បៈចាត់ចែង។ នេះបើតាមគណនីហ្វេសប៊ុកលោក ហេង ឡុង។
អង្ករទាំង៦តោន នឹងត្រូវចាត់ចែងដល់អ្នកសិល្បៈចាស់ជរា ឬមានជីវភាពខ្វះខាតចំនួន៣តោន និងចែកជូនពលរដ្ឋខ្វះខាតចំនួន៣តោន ក្នុងគ្រាដែលមេរោគកូវីដ-១៩ រាតត្បាត មិនមានចំណូលគ្រប់គ្រាន់៕