- 2020-03-27 06:20:16
- ជីវិតតារា
សាវិន ហ្វីលីប មានរឿងពិបាកជុំគ្រួសារ មុនពេលកើត កូវីដ-១៩!
- 2020-03-27 06:20:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សាវិន ហ្វីលីប មានរឿងពិបាកជុំគ្រួសារ មុនពេលកើត កូវីដ-១៩!
ចន្លោះមិនឃើញ
សោកនាដកម្មកើតចេញពីមេរោគរលាកផ្លូវដង្ហើមកូវីដ-១៩ បានសាយភាយជាសកល។ កម្ពុជា កំពុងប្រយុទ្ធប្រឆាំងយ៉ាងខ្លាំងក្លានឹងកូវីដ-១៩ ហើយត្រូវបង្ខំចិត្ដបិទសាលារៀន ពិធីជួបជុំធំៗ រហូតមានក្រុមហ៊ុនឯកជនខ្លះ សម្រេចឲ្យបុគ្គលិកធ្វើការចេញពីផ្ទះរៀងៗខ្លួន។ ដូចគ្នានេះដែរ សិល្បករ-សិល្បការិនីភាគច្រើន ក៏បានសម្ងំនៅតែក្នុងផ្ទះដែរ។
ជាក់ស្ដែងតារាសម្ដែងវ័យកណ្ដាលលោក សាវិន ហ្វីលីប និយាយថា ក្រោយផ្អាកថតឲ្យផលិតកម្មចំនួន៥ ក៏មានក្រុមហ៊ុនថតស្ពតពាណិជ្ជកម្ម និងរឿងអប់រំមកទាក់ទងលោកថតដែរ តែត្រូវលោកបដិសេធ ហើយសុំការអធ្យាស្រ័យពីម្ចាស់ផលិតកម្មទាំងនោះ។ លោក នឹងសម្ងំក្នុងផ្ទះរហូតមិនចេញសម្ដែងឡើយ បើស្ថានភាពកូវីដមិនធូរស្រាល។
សាវិន ហ្វីលីប៖"និយាយទៅខ្ញុំអគុណកូវីដវិញទេ...ដែលធ្វើឲ្យខ្ញុំមានពេលវេលានេះដើម្បីបង្កើតភាពស្និតស្នាលក្នុងគ្រួសារ ព្រោះតាមធម្មតាខ្ញុំក្រោកពីព្រឹកម៉ោង៥ ឬ៦ ទៅបាត់ពីផ្ទះ រហូតដល់យប់ជ្រៅបានចូលផ្ទះ។ ប្រពន្ធខ្ញុំក៏គាត់ធ្វើជាពិធីការរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈហ្នឹងក៏គាត់មានការងារគាត់ច្រើន"។ លោកថា ឥឡូវនេះបានលោកនៅផ្ទះប្រពន្ធញញឹមបិទមាត់លែងជិត ហើយលោកក៏សប្បាចិត្ដដែរ។
លោក សាវិន ហ្វីលីប ដែលប្រិយមិត្តតែងតែឃើញលោកដើរតួកាច និងតួជាអ្នកលេងសមបំផុតនៅក្នុងរឿងភាគ និងភាពយយន្ដខ្នាតធំជាច្រើននោះ បានប្រឡូកក្នុងវិស័យសិល្បៈតាំងពីឆ្នាំ១៩៩០ជាង។ ប៉ុន្តែលោកបានផ្ដាច់ពីការងារសិល្បៈយ៉ាងយូរ ដើម្បីទៅរៀនបន្តផ្នែកសណ្ឋាគារ និងបដិសណ្ឋារកិច្ចនៅក្រៅប្រទេស ហើយត្រឡប់មកវិញបានក្លាយជាអ្នកគ្រប់គ្រងសណ្ឋាគារលំដាប់ផ្កាយ៥មួយ នៅខេត្ដព្រះសីហនុ។
ក្រោយមក គឺនៅឆ្នាំ២០១០ ទើបលោកចូលប្រឡូកក្នុងវិស័យសិល្បៈម្ដងទៀត ហើយរយៈពេលជាង១០ឆ្នាំមកនេះ រូបលោក និងភរិយាមានការងាររវល់ច្រើនរៀងៗខ្លួន មិនងាយនឹងរស់នៅជួបជុំគ្នាប្រពន្ធ-កូនឡើយ។ លោកបានពោលពាក្យចុងក្រោយថា គ្រួសារលោកអគុណកូវីដដែលនាំពេលវេលាដ៏កក់ក្ដៅនេះ ហើយក៏ភ័យខ្លាចណាស់ដែរចំពោះវា ប៉ុន្តែលោករស់នៅដោយប្រុងប្រយ័ត្នបំផុត។
តោះ...ប្រិយមិត្ដ សូមទស្សនាសកម្មភាព និងទេសភាពដ៏ស្រស់បំព្រងពីគេហដ្ឋានផ្ទាល់របស់លោក សាវិន ហ្វីលីប បន្ថែមទៀត៖