• 2020-03-30 07:17:40
  • ព័ត៌មាន

តារាកំប្លែង​ចាស់វស្សារបស់ជប៉ុន ទទួលមរណភាព​ហើយដោយសារ COVID-19

  • 2020-03-30 07:17:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​កំប្លែង​ដែល​មាន​ឈ្មោះ​បោះ​សំឡេង​ខ្លាំង​ប្រចាំ​ប្រទេស​ជប៉ុន​ លោក​ Ken Shimura បាន​ឆ្លង​មេរោគ​ COVID-19 កាល​ពីពេល​ថ្មីៗ​បង្ក​ជា​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​ ប៉ុន្តែ​កាន់​តែ​តក់​ស្លុត​នោះ​គឺ ទើប​តែ​មាន​ព័ត៌មាន​ថា​លោក​បាន​ទទួលមរណភាពទៅហើយ។

តារា​កំប្លែង​ជើង​ចាស់ Ken Shimura បាន​ស្លាប់​នៅ​ក្នុងមន្ទីរពេទ្យ​​ទីក្រុង​តូក្យូ​​កាល​ពី​ថ្ងៃ​អាទិត្យ​ បន្ទាប់​ពី​ត្រូវ​មេរោគ​ COVID-19 ធ្វើ​ទុក្ខ​ជា​ទម្ងន់ ស្របពេល​លោក​មាន​វ័យ​ ៧០​ឆ្នាំ​ទៅហើយ។

រម្លឹក​ទៅ​មុន​លា​ចាក​លោក​ លោក​ Shimura បាន​ទៅ​ពិនិត្យ​ព្យាបាល​នៅ​មន្ទីរពេទ្យកាល​ពីថ្ងៃទី ២០ ខែមីនា ហើយ​រហូត​ដល់​ថ្ងៃទី ២៣ ទើប​លទ្ធផល​ចេញ​ថា​លោក​មាន​មេរោគ​ COVID-19៕​

ប្រភព៖ indiatoday ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់