- 2020-03-31 04:32:22
- ជីវិតតារា
នៅគ្រា Covid-19 កំពុងរាតត្បាត ខេមរៈ សិរីមន្ដ ធ្វើរឿងត្រឹមត្រូវពីរក្នុងពេលតែមួយ
- 2020-03-31 04:32:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នៅគ្រា Covid-19 កំពុងរាតត្បាត ខេមរៈ សិរីមន្ដ ធ្វើរឿងត្រឹមត្រូវពីរក្នុងពេលតែមួយ
ចន្លោះមិនឃើញ
តារាចម្រៀងផលិតកម្មហង្សមាស លោក ខេមរៈ សិរីមន្ដ បានបង្ហាញពីអាថ៌កំបាំងសម្ងំនៅផ្ទះដើម្បីជៀសផុតពីការឆ្លងរាតត្បាត នៃមេរោគកូវីដ-១៩ ហើយទទួលបានកសិផលធម្មជាតិទៅបរិភោគទៀត។
សិរីមន្ដ គឺជាតារាចម្រៀងល្បីឈ្មោះទី៥ ហើយ បន្ទាប់ពីអ្នកនាង ឱក សុគន្ធកញ្ញា ពេជ្រ សោភា ខេម និងកញ្ញា តន់ ច័ន្ទសីម៉ា ដែលបានបង្ហាញការគាំទ្រដល់ផ្សារទំនើបកសិផលធម្មជាតិឡេង ណាវ៉ាត្រា។ នៅពេលនេះលោក ខេមរៈ សេរីមន្ដ បានបញ្ចេញសារយ៉ាងភ្ញាក់ផ្អើលមួយជាមួយនឹងបន្លែធម្មជាតិ ស្របពេលដែលប្រជាពលរដ្ឋ ជាពិសេសតារាៗកំពុងសម្ងំនៅផ្ទះដោយភ័យខ្លាចពីការឆ្លងមេរោគកូវីដ-១៩។
សិរីមន្ដ៖" ពេលតែមួយធ្វើរឿងត្រឹមត្រូវបានពីរ។ ទី១ កុម្ម៉ង់បន្លែ ត្រី សាច់ ពីផ្សារទំនើបកសិផលធម្មជាតិឡេង ណាវ៉ាត្រា ដូចបានចូលរួមប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ-១៩ ដោយនៅផ្ទះ ហើយកុម្ម៉ង់តាមទូរស័ព្ទ០១១៤៤៤ ៤៤៤។ ទី២ កុម្ម៉ង់កសិផលពីផ្សារទំនើបកសិផលធម្មជាតិឡេង ណាវ៉ាត្រា ដូចបានជួយលើកកម្ពស់ជីវភាពកសិករដែលដាំបន្លែ និងចិញ្ចឹមសត្វតាមបែបធម្មជាតិសម្រាប់បរិភោគ"។
សូមបញ្ជាក់ថា ផ្សារទំនើបកសិផលធម្មជាតិឡេង ណាវ៉ាត្រា មានទីតាំងនៅក្នុងផ្សារទំនើបអូឡាំព្យាជាន់ផ្ទាល់ដី ស្ថិតនៅខណ្ឌ៧មករា រាជធានីភ្នំពេញ។ ផ្សារនេះមានលក់កសិផលធម្មជាតិសុទ្ធ១០០% ជាង៣០០មុខ។ លោកអ្នកអាចកុម្ម៉ង់ និងមានសេវាដឹកជញ្ជូនដល់គេហដ្ឋានរហ័សទាន់ចិត្ដតាមទូរស័ព្ទលេខ០១១ ៤៤៤ ៤៤៤៕