• 2020-03-31 06:59:33
  • ព័ត៌មាន

ចូល​រួម​សោក​ស្ដាយ! ឪពុក សុគន្ធ ថេរ៉ាយុ បាត់​បង់​ជីវិត​យប់​វេលា​ទៀប​ភ្លឺ

  • 2020-03-31 06:59:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក សុគន្ធ ថេរ៉ាយុ និង​ក្រុម​គ្រួសារ បាន និង​កំពុង​ជួប​ទុក្ខ​ធំ​ដោយ​វេលា​ម៉ោង​ទៀបភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី ៣១ មីនា លោក​ប៉ា​របស់​លោក​ឈ្មោះ Alex Chan បាន​បាត់​បង់​ជីវិត​ដោយ​រោគាពាធ។

ថេរ៉ាយុ បាន​បញ្ចេញ​ដំណឹង​ដ៏​ក្រៀម​ក្រម​របស់​លោក​នៅ​លើ IG ដែល​ក្រោយ​មក​អ្នក​គាំទ្រ​ជា​ច្រើន​បាន​ចូល​មក​សរសេរ​សារ​ចូល​រួម​រំលែក​ទុក្ខ។ តារា​ចម្រៀង​ផលិតកម្ម​ថោន បាន​បញ្ជាក់​ថា អ្វី​ៗ​ដូច​ទៅ​លឿន​ណាស់​ចំពោះ​ការ​ចាក​ចេញ​របស់​អ្នក​មាន​គុណ​រូប​នេះ។

លោក​សរសេរ​ថា៖ "វា​ពិត​ជា​លឿន​ណាស់​សម្រាប់​ខ្ញុំ និង​ក្រុម​គ្រួសារ​ ប៉ា​បាន​ចាក​ចេញ​ពី​ពួក​ខ្ញុំ​លឿន​ខ្លាំង​ណាស់​ ខ្ញុំ​សឹង​តែ​មិន​ចង់​ជឿ​សូម​អោយ​ប៉ា​ទៅ​កាន់​សុគតិភព​ ចំពោះ​ប្អូន​ៗ​ប៉ា​កុំ​បារម្ភ​ខ្ញុំ​នឹង​មើល​ថែ​ប្អូន​ៗ​អោយ​បាន​ល្អ​ ប៉ា​ហត់​ហើយ​ប៉ា​សម្រាន្ត​ចុះ"៕

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទថ្មី