• 2020-04-01 04:20:34
  • ព័ត៌មាន

ស្របពេលចេញវីដេអូប្រឆាំង COVID-19 Yang Mi ធ្វើឲ្យគេភ្ញាក់នឹងសភាពស្គមស្គាំងកាន់តែខ្លាំង

  • 2020-04-01 04:20:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះ Yang Mi បានបង្ហាញមុខតាមរយៈវីដេអូឃ្លីប ថតនៅផ្ទះពេលត្រូវផ្ដាច់ខ្លួនពីពិភពខាងក្រៅដោយសារ មេរោគ COVID-19 រាតត្បាតសាហាវពេក។ ប៉ុន្តែអ្វីដែលធ្វើឲ្យអ្នកមើល ឃើញហើយភ្ញាក់នោះគឺ រូបរាងនាងតែម្តង។

បើក្រឡេកទៅមើលកាលពីខែកុម្ភៈ តារាស្រីវ័យ ៣៣ឆ្នាំរូបនេះបានឲ្យដឹងថានាងមានទម្ងន់ត្រឹមតែ ៩៩ផោន (ឬខ្ទង់ ៤៥គីឡូ) ប៉ុណ្ណោះ តែពេលនេះនាងហាក់ដូចជារឹតតែស្រកថែមទៀត។ ស្របពេលមនុស្សភាគច្រើនឡើងគីឡូ ពេលសំងំនៅផ្ទះ ប្លែកអីតែ Yang Mi ប្រែជាស្គមកាន់តែខ្លាំងជាងមុនទៅទៀត។

ជាកស្ដែង​ ដើម្បីជាសារលើកទឹកចិត្ត និងជម្រុញឲ្យមានការទប់ស្កាត់ប្រឆាំងនឹង COVID-19 តារាសម្ដែងរូបនេះ បានថតវីដេអូមួយជាការគាំទ្រ និងអរគុណចំពោះក្រុមគ្រូពេទ្យដែលផ្ដល់នូវការព្យាបាលយ៉ាងយកចិត្តទុកដាក់ក្នុងគ្រានេះ។ ក្រៅពីសរសើរនឹងទឹកចិត្ត អ្នកគាំទ្រក៏ចាប់អារម្មណ៍នឹងទម្ងន់របស់ Yang Mi ហាក់ដូចជាស្រកជាងមុន បើទោះបីជាពាក់អាវរលុងធំក៏ដោយ ប៉ុន្តែមុខនាងចេញថ្គាមជ្រុងជាងមុន។

ប៉ុន្តែទោះជាយ៉ាងណាក៏នៅមានមហាជនមួយចំនួនគិតថា អាចមកពីនាងប្រើ Camera Filter ធ្វើឲ្យប្លែកមុខ ទើបមុខនាងចេញមកស្រួចបែបនេះ ហេតុនេះនាងមិនគួរប្រើទៀតឡើយពេលថតវីដេអូបែបនេះ៕

ប្រភព៖ jaynestars ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់
អត្ថបទពេញនិយម