• 2020-04-01 09:31:40
  • ជីវិតតារា

អតីត​តារាកំប្លែង ឃ្មឹប មក​ដល់​បន្ទប់​ជួល​ហើយ នៅ​ឡើយ​ការ​លំបាក​​មាន​១០០​ជំពូក

  • 2020-04-01 09:31:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​កំប្លែង​ក្រុម​នាយ​កុយ អ្នកនាង រ៉េន ធារី ហៅ ខ្មឹប បន្ត​ដង្ហោយ​រក​ជំនួយ​ពី​សប្បុរសជន ក្រោយ​ចេញ​ពី​សម្រាក និង​ព្យាបាល​ជំងឺ​នៅ​មន្ទីរ​ពេទ្យ​ព្រះកុសុមៈ មក​សម្រាក​នៅ​បន្ទប់​ជួល​ជាមួយ​បងប្អូន​នៅ​ម្ដុំ​ផ្សារ​ឈូក​មាស ខណ្ឌ​សែនសុខ។

នាង ខ្មឹប និយាយ​ថា នាង​នៅ​តែ​អស់​កម្លាំង និង​វិលមុខ​ពេល​ក្រោក​ឈ និង​ជិត​ៗ​បន្ទប់​ម្ដងៗ។ នាង​សង្ស័យ​ថា អាការៈ​នេះ​អាច​មក​ពី​នាង​ធ្លាក់​ឈាម​ច្រើន​ពេក កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន ហើយ​ឥឡូវ​នេះ​ខ្មឹប បារម្ភ​ខ្លាច​ជំងឺ​រើ​ឡើង​វិញ ខណៈ​ដែល​នាង​គ្មាន​លុយ​មួយ​កាក់​ជាប់​ខ្លួន​ទាល់តែ​សោះ​ក្រោយ​ចេញ​ពី​ពេទ្យ។

នាង ខ្មឹប៖"លំបាក​សព្វ​បែប​យ៉ាង​បង​អើយ...​បារម្ភ​អត់​លុយ​ទិញ​ថ្នាំ​លេប​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​ទៀត​នេះ។ ម្យ៉ាង​ថ្លៃ​បន្ទប់​ជួល និង​ហូប​ចុក​រាល់​ថ្ងៃ ឥឡូវ​ពឹង​លើ​ប្អូន ហើយ​ខាង​សមាគម​គេ​សន្យា​ថា​ជួយ​ដែរ"។

បើ​តាម​នាង ខ្មឹប និង​សាច់​ញាតិ សមាគម​មិត្ត​សិល្ប​ករ​ខ្មែរ សន្យា​ផ្ដល់​ជំនួយ​ជា​ប្រាក់​១​ម៉ឺន​រៀល​ក្នុង​១​ថ្ងៃ ហើយ​១​ខែ​អង្ករ​១​បេ ដែល​ការ​ផ្ដល់​ជូន​នេះ​នឹង​ត្រូវ​អនុវត្ដ​រយៈ​ពេល​បី​ខែ​ជាប់​គ្នា ចាប់​ពី​ខែ​មេសា ឆ្នាំ​២០២០ នេះ។ បញ្ហា​នេះ អ្នក​នាង ចន ច័ន្ទលក្ខិណា ជា​ប្រធាន បាន​បញ្ជាក់​ពី​ថ្ងៃ​ម្សិលមិញ​ដែរ។

យ៉ាង​ណារហូត​មក​ដល់​រសៀល​ថ្ងៃ​ទី១ ខែ​មេសា នាង​មិន​ទាន់​ទទួល​បាន​ជំនួយ​ពី​សប្បុរស​ជន​ណា​ម្នាក់​នៅ​ឡើយ​ដែល​ធ្វើ​ឲ្យ​នាង​ជួប​ការ​លំបាក​យ៉ាង​ខ្លាំង។

កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​នាង​ធ្លាប់​ជួប​ហេតុការណ៍​ដួល​ម៉ូតូ​បាក់​ឆ្អឹង​ដៃ​ស្ដាំ និងឆ្អឹងកងចង្កេះដោយសារ​ចោរ​ឆក់​កាបូប។ បញ្ហា​ឆ្អឹង​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​នាងឈឺ​ដុនដាប​រហូត​ដល់​ធ្លាក់​ឈាម​មក​ដល់​ពេល​នេះ។ សប្បុរសជន​អាច​ទាក់ទង​នាង​តាម​លេខ​០៩៩ ៣៩៣២៣៦៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី