• 2020-04-02 10:16:00
  • ព័ត៌មាន

ឡូយ​ណាស់ ស៊ិន យូប៊ិន ទទួលបានការកោតសរសើរពីសម្ដេច តេជោ ហ៊ុន សែន

  • 2020-04-02 10:16:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្ដេច​តេជោ ហ៊ុន សែន នាយរដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ផ្ញើ​លិខិត​ថ្លែង​អំណរគុណ​ចំពោះ​តារា​សម្ដែងវ័យ​ក្មេង ស៊ិន យូប៊ិន ដែល​បាន​ឧបត្ថម្ភ​ប្រាក់​ចំនួន​៤០០០​ដុល្លារ ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​កូវីដ-១៩ ។

នៅ​ក្នុង​លិខិត​ដែល​ចុះ​ហត្ថលេខា​ដោយ​សម្ដេច​តេជោ កាល​ពី​ថ្ងៃទី២៦ ខែ​មីនា សម្ដេច បាន​លើក​ឡើង​ថា ប្រជា​ជន​កម្ពុជា​កំពុង​ប្រឈម​នឹង​ហានិភ័យ​ដែល​បង្ក​ឡើង​ដោយ​ជំងឺ​រីក​រាលដាល​កូវីដ-១៩។ ដូច្នេះ​ហើយ សម្ដេច សូម​អគុណនូវសកម្មភាពមនុស្សធម៌នេះ ព្រោះវាផ្នែកមួយជួយសង្គ្រោះជីវិត និងសុខភាពប្រជាជនកម្ពុជាដែលមានហានិភ័យ។

លិខិត​ស្រដៀង​គ្នា​នេះ បាន​ចេញ​ជា​ហូរហែ​ដោយ​ប្រមុខ​រាជរដ្ឋាភិបាល​ ជូន​ចំពោះ​សប្បុរសជន និង​អ្នក​សិល្បៈ​ដែល​បាន​ឧបត្ថម្ភ​ថវិកា​ដល់​រាជរដ្ឋាភិបាល​ក្នុង​ការ​រួម​ចំណែក​ទប់ស្កាត់​ការ​ឆ្លង​រីករាលដាល នៃ​មេរោគ​កូវីដ-១៩។

ក្នុង​គ្រា​​ដែល​ប្រទេស​កម្ពុជា កំពុង​មាន​គ្រោះភ័យ​នេះ គេ​ក៏​សង្កេត​ឃើញ​សកម្មភាព​អ្នក​សិល្បៈ​មួយ​ចំនួន​បាន​ខ្នះខ្នែង និង​ឧបត្ថម្ភ​នូវ​សម្ភារៈ​ផ្សេងៗ​ដល់​អាជ្ញាធរ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគ​ផ្លូវ​ដង្ហើម​ដ៏​កាច​សាហាវ​ដែល​កំពុង​ឆ្លង​រាតត្បាត​ជា​សកល​នេះ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់
អត្ថបទពេញនិយម