• 2020-04-03 03:13:49
  • ព័ត៌មាន

កុំ​មាត់! ដោយ​សារ Covid19 យូរី គាំង​គម្រោង​ដ៏​ធំ​មួយ​មាន​តម្លៃ​រាប់​សិប​ម៉ឺន​ដុល្លារ​

  • 2020-04-03 03:13:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាំង​ពី Covid-19 បាន​ចូល​មក​ដល់​កម្ពុជា​យើង​មក ផល​ប៉ះពាល់​បាន​កើត​មាន​ស្ទើរ​គ្រប់​វិស័យ ខណៈ​អ្នក​សិល្បៈ​ក៏​ដូច​គ្នា ដោយ​ក្នុង​នោះ​បាន​ត្អូញត្អែរ​ពី​ការ​បាត់​ចំណូល ឯ​តារា​ចម្រៀង​ផលិតកម្ម​សាន់ដេ យូរី វិញ​បាន​ប្រាប់​ដែរ​ថា នាងក៏​បាន និង​ជាប់​គាំង​គម្រោង​ដ៏​ធំ​មួយ​ដូច​គ្នា​ដែរ។

តាម​ការ​បញ្ជាក់​របស់​ម្ចាស់​បទ "ចាក់​ទឹក​ដូង" គឺ​នាង​គ្រោង​នឹង​បើក​សម្ពោធ​ហាង​កែ​សម្ផស្ស​របស់​នាង​មួយ​កន្លែង​ដែល​នាង​បាន​សហការ​ជាមួយ​បង​ស្រី​នាង​ម្នាក់​ក្នុង​ខែ ៤​នេះ ប៉ុន្តែ​អ្វី​ៗ​ត្រូវ​ផ្អាក​ទាំង​ស្រុង ក្រោយ Covid-19 បាន​ចូល​មក​ដល់។ យូរី អះអាង​ថា នាង​គ្រោង​ធ្វើ​កម្មវិធី​ធំ​ដុំ​ដោយ​អញ្ជើញ​ភ្ញៀវ​កិត្តិយស និង​មិត្ត​សិល្បៈ​ជា​ច្រើន​ដើម្បី​ចូល​រួម​ក្នុង​កម្មវិធី​បើក​មុខ មុខ​ជំនាញ​ពិសេស​របស់​នាង ប៉ុន្តែ​ឥឡូវ​ខក​ការ​អស់​ហើយ។

កញ្ញា យូរី ទើប​នឹង​ឲ្យ​តម្រុយ​ថ្មី​ៗ​នេះ ថា​នាង​បាន​ឆ្លៀត​លួច​ទៅ​រៀន​ជំនាញ​កែ​សម្ផស្ស​ដល់​ទៅ ២​ប្រទេស​ក្នុង​នោះ​មាន សិក្សា​ជាមួយ​អ្នក​ជំនាញ​នៅ​ប្រទេស​ថៃ និង​ប្រទេស​កូរ៉េ​បាន​ចប់​សព្វ​គ្រប់​ល្មម​បើក​ដំណើរ​ការ​អាជីវកម្ម​ទទួល​អតិថិជន​បាន។ ជាក់​ស្ដែង នាង​ក៏​បាន​បើក​អាជីវកម្ម​ជា​មជ្ឈមណ្ឌល​កែ​សម្ផស្ស​នេះ​រួច​រាល់​ហើយ​ដែរ ដោយ​មាន​ទីតាំង​នៅ​ក្នុង​បុរី​ប៉េង​ហួត​ច្រមុះ​ជ្រូក​ស្ទឹង​មាន​ជ័យ​នៅ​ផ្ទះ​លេខ ៤២ និង​លេខ២។

អ្វី​ដែល​នៅ​រាំង​ស្ទះ គឺ​ការ​ធ្វើ​ពិធី​បើក​សម្ពោធ​បើក​មុខ​សុំ​សេចក្ដី​សុខ​ចម្រើន​នៅ​ក្នុង​អាជីវកម្ម​របស់​នាង ដែល​ពេល​នេះ​មិន​អាច​ធ្វើ​ទៅ​បាន​ដោយ​សារ​តែ Covid-19 បាន និង​កំពុង​រីករាល​ដាល​នៅ​ក្នុង​ប្រទេស​កម្ពុជា។ យូរី ប្រាប់​ថា ក្រោយ​ពី​មិន​អាច​ធ្វើ​បាន​នា​ពេល​នេះ នាង​មិន​ទាន់​ច្បាស់​នៅ​ឡើយ​ថា ពិធី​សំខាន់​នេះ​អាច​ធ្វើ​បាន​នៅ​ពេល​ណា។ តែ​អ្វី​ដែល​នាង​អាច​និយាយ​បាន គឺ​ចាំ​មើល​ពី​ស្ថានភាព​របស់​មេរោគ​សាហាវ​នេះ​សិន ថា​តើ​យើង​អាច​គ្រប់​គ្រង​វា​បាន​ពេល​ណា។

យូរី បាន​សម្រេច​ទៅ​រៀន​ជំនាញ​នេះ​មួយ​បន្ថែម​ទៀត​ពី​លើ​ការងារ​សិល្បៈ ជា​អ្វី​ដែល​នាង​អះអាង​ថា ជា​អាជីព​ដែល​នាង​ស្រឡាញ់​បំផុត​មួយ​ទៀត​ជាមួយ​អាជីព​សិល្បៈ។ ដូច្នេះ​ហើយ ទើប​នាង​ឆ្លៀត​ទៅ​រៀន​រហូត​ដល់​ចេះ​អាច​បើក​អាជីវកម្ម​នា​ពេល​នេះ។ ប៉ុន្តែ​អ្វី​ៗ​នៅ​មិន​ទាន់​បញ្ចប់​ត្រឹម​នេះ​ទេ តាម​តារា​ស្រី​សាច់​ស​រូប​នេះ បញ្ជាក់​ថា នាង​ក៏​គ្រោង​ទៅ​បន្ត​ការងារ​សិក្សា​ជំនាញ​នេះ​បន្ថែម​ទៀត​នៅ នៅ​ថៃ កូរ៉េ និង​ជប៉ុន ដើម្បី​កាន់​មាន​ជំនាញ​ខ្ពស់។

ចំពោះ​កាល​បរិច្ឆេទ​ចេញ​ទៅ​រៀន កញ្ញា យូរី ប្រាប់​ថា នាង​គ្រោង​ចេញ​ទៅ​នៅ​ខ្ទង់​ខែ ៦ ដល់​ខែ ៩ ឆ្នាំ ២០២០ នេះ ដែល​ជា​រដូវ​ភ្លៀង មិន​សូវ​មាន​ការងារ​សិល្បៈ។ វិល​មក​អាជីព​ចម្រៀង​វិញ អតីត​តារា​ចម្រៀង​ផលិតកម្ម​រ៉ក់ ប្រាប់​ថា បច្ចុប្បន្ន​បាន និង​កំពុង​ដើរ​ល្អ ដូច្នេះ​បើ​សួរ​ថា ផ្អាក​ពី​សិល្បៈ​ឬ​យ៉ាង​ណា នាង​ប្រាប់​ថា មិន​មាន​គម្រោង​ផ្អាក​ទេ។ ដូច្នេះ​ហើយ ដូច​ប្រាប់​ពី​ខាង​លើ នាង​គ្រាន់​ឆ្លៀត​រដូវ​ភ្លៀង​ដែល​ការងារ​មិន​សូវ​សំបូរ ចេញ​ទៅ​សិក្សា​ជំនាញ​កែ​សម្ផស្ស​បន្ត។

រូបភាព៖​ផ្ដល់​ដោយ​ យូរី

ហើយ​ក្រោយ​ពី​ចេះ​ចាំ ស្ទាត់​ជំនាញ​ហើយ នាង​នឹង​ដំណើរ​ការ​អាជីព​នេះ​តំណាល​គ្នា​តែ​ម្ដង ព្រោះ​ថា អាជីវកម្ម​កែ​សម្ផស្ស​របស់​នាង ក៏​មាន​បង​ស្រី​របស់​នាង ដែល​ម្ចាស់​ភាគហ៊ុន ជា​អ្នក​មើល​ការ​ខុស​ត្រូវ​ជំនួស​នាង​ដែរ៕

អត្ថបទ៖ ស៊ុន ហួត

មតិយោបល់