• 2020-04-09 07:58:43
  • ជីវិតតារា

មើល​ទិដ្ឋភាព​ផ្ទះនាយ ពាក់មី នៅ​ស្វាយ​រៀង កន្លែង​ដែល​សប្បាយ​រាល់​ឆ្នាំ ​តែ​​ឆ្នាំ​ស្ងាត់ហើយ!

  • 2020-04-09 07:58:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​កំប្លែង​ប្រចាំ​ស្ថានីយ​ទូរទស្សន៍​ស៊ី ធី អិន លោក ចែម ចាន់រ៉ា ហៅ​នាយ ពាក់មី ប្រកាស​ថា ផ្ទះ​តា​រឹម​ដែល​ធ្លាប់​តែ​សប្បាយ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ប្រពៃណី​ជាតិ​រាល់​ឆ្នាំ​នោះ ឆ្នាំ​នេះ​ត្រូវ​ផ្អាក។

ការ​ប្រកាស​ផ្អាក​លេង​ល្បែង​ប្រជាប្រិយ និង​ជួបជុំ​សាច់​ញាតិ​ហូបចុក​នៅ​ផ្ទះ​របស់​ឪពុក-ម្ដាយ​របស់​លោក​នា​ភូមិ​ពពេត ស្រុក​ស្វាយទាប ខេត្ត​ស្វាយរៀង​នា​ពេល​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ប្រមុខ​រាជ រដ្ឋាភិបាល​កម្ពុជា សម្រេច​ផ្អាក​ការ​ធ្វើ​ពិធី​ជួបជុំ ឬ​បុណ្យ​ចូល​ឆ្នាំ​ដែល​មាន​មនុស្សម្នា​ច្រើន​ជួប​ជុំ​គ្នា ដែល​ប្រឈម​នឹង​ការ​ឆ្លង​មេរោគ​កូវិដ-១៩។ ពាក់មី ក៏​បញ្ជាក់​ដែរ​ថា ការ​ផ្អាក​នេះ​គឺ​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង នៃ​មេរោគ​កូវិដ-១៩។

នាយ ពាក់​មី ប្រាប់​Sabay នៅ​ថ្ងៃទី៩ ខែ​មេសា នេះ​ថា អ្នកភូមិ​ដែល​ធ្លាប់​លេង​ជួបជុំ​គ្នា​ចន្លោះ​ពី​៧០​នាក់ ទៅ​១០០​នាក់ នោះ​បាន​ទទួល​ដំណឹង​នេះ​ហើយ ហើយ​អ្នកភូមិ​ក៏​យល់​ពី​ការ​សម្រេច​ចិត្ត​ផ្អាក​របស់​លោក​ដែរ ព្រោះ​ពេល​នេះ​អ្នកភូមិ​ខ្លាច​លោក ហើយ​លោក​ក៏​ខ្លាច​ពួកគាត់​វិញ​ដែរ ដោយសារ​កូវិដ-១៩។ ដើម្បី​សុខ​សុវត្ថិភាព​គ្រួសារ​លោក និង​អ្នកភូមិ លោក​ត្រូវ​អនុវត្ត​តាម​ក្រសួង​សុខាភិបាល។

រូបភាព៖ ហ្វេសប៊ុក នាយ ពាក់មី

នៅ​រៀងរាល់​ពាក់កណ្ដាល​ខែ​មេសា នៃ​ឆ្នាំ​នីមួយៗ​ដែល​ជា​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ប្រពៃណី​ជាតិ​ នាយ​ពាក់មី តែងតែ​រៀបចំ​ឲ្យ​អ្នកភូមិ​ក្មេង-ចាស់ ហូប​ចុក និង​កម្សាន្ត​សប្បាយ​រយៈ​ពេល​បី​ថ្ងៃ​ពេញ។ នៅ​ពេល​ថ្ងៃ​មាន​ការ​ប្រកួត​ទាត់​បាល់ លេង​ល្បែង​ប្រជាប្រិយ​ខ្មែរ និង​ជូន​លុយ​ចាស់។ រីឯ​នៅ​ពេល​យប់​វិញ មាន​កម្មវិធី​ច្រៀង​រាំ​លេង​កម្សាន្ត​សម្រាប់​ក្មេង ជា​ពិសេស​សម្រាប់​កំលោះ និង​ក្រមុំ​ក្នុង​ភូមិ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់
អត្ថបទពេញនិយម