• 2020-04-15 02:00:32
  • ជីវិតតារា

Demi ប្រាប់ត្រង់ៗថាឈប់រាប់អានគ្នាជាមួយ Selena

  • 2020-04-15 02:00:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Demi Lovato បាន​សារភាព​ប្រាប់​ត្រង់ៗ​​ថា​ខ្លួន​លែង​មាន​ទំនាក់ទំនង​ជា​មួយ​ Selena Gomez ដែល​ជា​មិត្ត​ស្និទ្ធស្នាល​កាល​​ពី​​ក្មេង។

កាល​ពី​ខែ​មករា​កន្លង​ទៅ ក្រោយ​ពី​ការ​សម្ដែង​របស់ Demi លើ​ឆាក​នៃ​កម្មវិធី​បាន​បញ្ចប់ Selena បាន​សរសេរ​លើ​បណ្ដាញ​សង្គម​ថា ៖ "ខ្ញុំ​ពិត​​ជា​ចង់​​ឲ្យ​មាន​ពាក្យ​​ដែល​អាច​ពណ៌នា​ថា​​ការ​សម្ដែង​នេះ​​ល្អ និង​រំជើប​រំជួល​ខ្លាំង​កម្រិត​ណា។ Demi ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​ជំនួស​អ្នក។ អរគុណ​សម្រាប់​​ភាព​ក្លាហាន​របស់​អ្នក។ ​”

ពេល​នេះ ក្នុង​កិច្ច​សម្ភាសន៍​​ថ្មី​មួយ​ជា​មួយ​ទស្សនាវដ្ដី Harper's Bazaar ​ម្ចាស់​បទ "Stone Cold” បាន​បញ្ចេញ​មតិ​លើ​សារ​គាំទ្រ​របស់ Selena ដោយ​បាន​និយាយ​ថា ៖ "ពេល​អ្នក​ធំ​ឡើង​ជា​មួយ​នរណា​ម្នាក់ អ្នក​តែង​តែ​មាន​ក្ដី​ស្រឡាញ់​​ចំពោះ​ពួក​គេ។ ប៉ុន្តែ​ខ្ញុំ​មិន​មែន​ជា​មិត្ត​របស់​នាង​នោះ​ទេ​, ដូច​នេះ​ (​ការ​បង្ហោះ​លើ​បណ្ដាញ​សង្គម​នេះ) វា​មាន​អារម្មណ៍​ថា​...។” Demi ស្ងាត់​​​មួយ​ភ្លែត​រួច​បន្ត​បន្ថែម​ថា ៖ "ខ្ញុំ​នឹង​​នៅ​តែ​​មាន​ក្ដី​ស្រឡាញ់​សម្រាប់​នាង​ និង​ជូន​ពរ​គ្រប់​គ្នា​ឲ្យ​ជួប​តែ​រឿង​ល្អ។”

​​​គួរ​ដឹង​ថា Demi និង Selena ធ្លាប់​ជា​មិត្ត​ជិត​ស្និទ្ធ​នឹង​គ្នា​ ដោយ​បាន​បង្ហាញ​មុខ​ក្នុង​​​រឿង​ភាគ​ទូរទស្សន៍​មាន​ចំណង​ជើង​ថា “Barney & Friends” ជា​មួយ​គ្នា និង​បាន​ក្លាយ​ជា​តារា​ប្រចាំ​ទូរទស្សន៍ Disney នៅ​អំឡុង​ពេល​ដំណាល​គ្នា ហើយ​​បង្ហាញ​មុខ​លើ​កម្មវិធី​ជា​ច្រើន​ជា​មួយ​គ្នា​ផង​ដែរ៕

ប្រភព៖ pagesix ប្រែ​សម្រួល៖ សុខហេង

មតិយោបល់
អត្ថបទពេញនិយម