• 2020-04-17 04:05:22
  • ព័ត៌មាន

កូនពៅរបស់ម៉ារីម៉ា ទើបមានអាយុគ្រប់១ខួប តែមានអ្នក​ស្រឡាញ់​ច្រើនខ្លាំង

  • 2020-04-17 04:05:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធ្មេចបើកៗ​ កូន​ប្រុស​ទី​២របស់​ Marian Rivera និង​ស្វាមី​ Dingdong Dantes មាន​អាយុ​គ្រប់​ ១ខួប​បាត់ទៅហើយគឺ​ Ziggy (Jose Sixto Gonzalez)។

ថ្ងៃទី ១៦ ខែមេសា​ ឆ្នាំ២០២០​គឺជា​ខួប​កំណើត​គម្រប់​ ១ខួប​របស់​កុមារា​ Ziggy កូនប្រុស​ពៅ​របស់កំពូល​តារា​សម្ដែង​ Dingdong Dantes និង​ Marian Rivera។ ទោះ​បី​ជាខួប​កំណើត​កូន​លើក​ដំបូង​ប៉ុន្តែពួកគេ​ក៏​មិន​បាន​ធ្វើ​កម្មវិធីធំដុំ​ដែរ ដោយសារ​កំពុង​រក្សា​គម្លាត​ពី​មជ្ឈដ្ឋាន​ខាងក្រៅ ស្របពេល​ COVID-19 កំពុង​អុកឡុក​ពេញ​ទំហឹង។

ងាកចូល​ក្មេង​តូច​ Ziggy វិញ​ បើ​ទោះ​ជា​ទើប​មាន​អាយុ ១២​ខែ ឬ​១ខួប​ ប៉ុន្តែ​ក៏​ល្បី​ខ្លាំង​មិន​ចាញ់​បងស្រី​របស់​គេ​ដែរ។ ទាំង​មុខ​មាត់​ ស្បែក​គួរ​ឲ្យ​ស្រឡាញ់ បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ផ្ដល់​នូវ​ការគាំទ្រ​ ពេញ​ទំហឹង​ទៅ​លើ​គេ និង​គ្រួសារ​ទាំងមូល។

ជាក់ស្ដែង​កាល​ពី​ម្សិលមិញ​ អ្នក​ម្ដាយ​ និង​ឪពុក​របស់​ Ziggy ក៏បាន​បង្ហោះ​រូបភាព​ជា​ច្រើន​សន្លឹក​ និង​រៀបចំ ប៉េងប៉ោង​អបអរ​ថ្ងៃ​កំណើត​កូន ក៏ដូចជា​ថត​រូប​បង្ហោះ​បង្ហាញ​ថា​ពួកគេ​កំពុង​មាន​ក្ដី​សុខ និង​ទទួល​បាន​មក​វិញ​នូវ​ពាក្យជូនពរ និង​ចូលរួម​ត្រេកអរពី​មនុស្ស​ជា​ច្រើន៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់
អត្ថបទពេញនិយម