• 2020-04-20 07:50:54
  • ព័ត៌មាន

អត់​សរសើរ​មិន​បាន...ព្រាប សុវត្ថិ បរិច្ចាគ​​បៀវត្ស​ខ្លះ​ដើម្បី​ជួយ​ជាតិ!

  • 2020-04-20 07:50:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ជួរ​មុខ​ប្រចាំ​ផលិតកម្ម​រស្មី​ហង្សមាស លោក ព្រាប សុវត្ថិ ទទួល​បាន​ការ​កោតសរសើរ និង​គោរព​ស្រឡាញ់​កាន់​តែ​ខ្លាំង​ពី​អ្នក​គាំទ្រ បន្ទាប់​ពី​លោក​បាន​បរិច្ចាគ​ផ្ទួន​ៗ​គ្នានូវ​ថវិកា​ផ្ទាល់​ខ្លួន​ដល់សកម្មភាពមនុស្សធម៌។

តាម​រយៈ​សារ​បង្ហោះ​លើ​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​របស់​លោក​ កាល​ពី​ថ្ងៃទី១៨ ខែ​មេសា មាន​អ្នក​សិល្បៈ និង​អ្នក​គាំទ្រ​ជាច្រើន​ បាន​ Comment សរសើរ​​ថា លោក​ ព្រាប សុវត្ថិ មិនត្រឹម​តែ​មាន​សំឡេង​ពីរោះ និង​រូប​សម្បត្តិ​ស្អាតបាត​ហើយ​ ថែម​ទាំង​ចិត្ត​ល្អ​ទៀត ហើយ​ដឹង​ពី​ទុក្ខ​លំបាក​របស់ជាតិ​ក្នុង​គ្រាហ៍ដែលប្រទេសកម្ពុជា កំពុង​គំរាមកំហែងដោយកូវិដ-១៩។

ក្នុង​នាម​ជា​នាយ​រង​ការិយាល័យ​ទី៥ នៃ​កងទ័ព​ជើង​គោក លោក ព្រាប សុវត្ថិ បាន​បរិច្ចាគ​ប្រាក់​បៀវត្ស​ផ្ទាល់​ខ្លួន​ចំនួន​ ៤០​ម៉ឺន​រៀល រយៈ​ពេល​ ៦​ខែ គឺ​គិត​ចាប់​ពី​ខែ​ឧសភា ដល់​ខែ​តុលា ឆ្នាំ​២០២០ ដល់​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវិដ-១៩។ លោក​និយាយ​ថា ក្នុង​ស្មារតីចូល​រួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​កូវិដ-១៩ រូប​លោក និងគ្រួសារ ស្ម័គចិត្ដ​បរិច្ចាគ​ថវិកា​នេះ។

រូបថត៖​ ហ្វេសប៊ុក ព្រាប សុវត្ថិ

សូម​រំលឹក​ថា កាល​ពី​ដើមទី នៃ​ការ​ឆ្លង​រាតត្បាត​ជា​សកល​នូវ​មេរោគ​កូវិដ-១៩ លោក ព្រាប សុវត្ថិ ក៏​បាន​បរិច្ចាគ​ថវិកា​ផ្ទាល់​ខ្លួន​មួយ​ចំនួន​ដែរ​ជាមួយ​តារា​ផ្សេង​ទៀត​ តាម​រយៈ​លោក ហេង ឡុង ដែល​ជា​តំណាង​សមាគម​សិល្បករ​ខ្មែរ ដើម្បី​យក​ទៅ​ធ្វើ​សកម្មភាព​​មនុស្សធម៌​ក្នុង​គ្រាហ៍​ដែល​ប្រទេសកម្ពុជា កំពុង​គំរាម​កំហែង​ដោយ​មេរោគ​កូវិដ-១៩៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់