- 2020-04-24 08:33:28
- ព័ត៌មាន
សុខ ពិសី បរិច្ចាគថវិកាសន្ធឹកសន្ធាប់ជូនរាជរដ្ឋាភិបាលទប់ទល់ Covid-19
- 2020-04-24 08:33:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សុខ ពិសី បរិច្ចាគថវិកាសន្ធឹកសន្ធាប់ជូនរាជរដ្ឋាភិបាលទប់ទល់ Covid-19
ចន្លោះមិនឃើញ
ដូចនឹងសិល្បករខ្មែរជាច្រើនទៀតដែរ កញ្ញា សុខ ពិសី បានសម្រេចជួយឧបត្ថម្ភដល់រាជរដ្ឋាភិបាលនូវទឹកប្រាក់ចំនួន ២០០០ដុល្លារសហរដ្ឋអាមេរិកកាលពីពេលថ្មីៗនេះ។
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានចេញលិខិតតបនឹងចិត្តសប្បុរសរបស់តារាចម្រៀងសាន់ដេ។ សារនៅក្នុងលិខិតចុះហត្ថលេខារបស់សម្ដេចតេជោ ថា ប្រជាជនកម្ពុជាយើងកំពុងតែប្រឈមនឹងហានិភ័យ ដែលបណ្ដាលមកពីមេរោគរាលដាល ខូវីត ១៩។
ក្នុងស្មារតីនេះ រាជរដ្ឋាភិបាលសូមកោតសរសើរដល់ទឹកចិត្តសប្បុរសរបស់កញ្ញា និងសូមជូនពរឲ្យតារាស្រី និងក្រុមគ្រួសារជួបប្រទះតែពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ។
ចាប់តាំងពីព្រះរាជាណាចក្រកម្ពុជាបានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសជាង ៥០លើពិភពលោកដែលរងការរាតត្បាតរបស់ ខូវីត ១៩ មានសិល្បករជាច្រើនបានបរិច្ចាគថវិកាផ្ទាល់ខ្លួនរួមចំណែកជាមួយរដ្ឋាភិបាលទប់ទល់នឹងជំងឺខាងលើ ក្នុងនោះគេឃើញមានដូចជា កញ្ញា ស៊ិន យូប៊ីន លោក ណុប បាយ៉ារិទ្ធ ឧកញ៉ា ឡេង ណាវ៉ាត្រា សុខ ពិសី និងសុវត្ថិឌី ធារិកា ជាដើម៕