- 2020-04-29 06:57:32
- ជីវិតតារា
ប្លែក! មួយរយៈនេះ ទូច ស្រីលក្ខណ៍ បញ្ចេញសារ Sad ច្រើនណាស់
- 2020-04-29 06:57:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្លែក! មួយរយៈនេះ ទូច ស្រីលក្ខណ៍ បញ្ចេញសារ Sad ច្រើនណាស់
ចន្លោះមិនឃើញ
តារាចម្រៀង ទូច ស្រីលក្ខណ៍ នៅរយៈកាលចុងក្រោយនេះ បាននិង កំពុងធ្វើឲ្យប្រិយមិត្តមានការងឿងឆ្ងល់ជុំវិញជីវិតគ្រួសាររបស់នាង ដោយសារតែនាងបានបញ្ចេញសារពិបាកចិត្តបន្តបន្ទាប់ ដោយមិនដឹងថា នោះជារឿងក្នុងសង្គមគ្រួសារនាងឬយ៉ាងណា។
សាររបស់នាង ភាគច្រើនមានន័យសំដៅទៅលើការធ្វើខ្លួនឲ្យរឹងមាំ បើទោះជានៅខ្លួនមួយក៏ដោយ ដែលបង្ហាញពីភាពខុសប្លែកបើធៀបនឹងសកម្មភាពរបស់នាងពីពេលកន្លងមក ដែលបញ្ហានេះនាំឲ្យមានការសង្ស័យអំពីបញ្ហានាង និងស្វាមីជនជាតិន័រវេសរបស់នាង។
ចំណុចគួរឲ្យចាប់អារម្មណ៍ គឺ ទូច ស្រីលក្ខណ៍ ទើបបានបង្ហើរសម្ដីនៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនថា នាងនឹងរស់នៅម្នាក់ឯង បើទោះបីជាពិបាកបន្តិចតែនាងនឹងព្យាយាម ព្រោះនាងមិនចង់ឲ្យនណាម្នាក់មកហត់នឿយជាមួយនាងឡើយ។ រីឯសារដែលនាងបានបញ្ចេញចុងក្រោយនៅថ្ងៃម្សិលមិញនេះ គឺនាងថា "ភាពអត់ធ្មត់របស់មនុស្សម្នាក់ៗមានដែនកំណត់ និងពាក្យមួយឃ្លាទៀតដែលនាងពោលនោះគឺ "កុំស្រឡាញ់គេជ្រុលពេក"។
តាមរយៈសារប្លែកៗនេះហើយដែលធ្វើឲ្យមិត្តសិល្បៈខ្លះ ជាពិសេសអ្នកគាំទ្រនាងងឿងឆ្ងល់ថា នេះជាសញ្ញាដែលរូបនាង និងស្វាមីដែលជាជនជាតិបរទេសនោះមានភាពរកាំរកូសគ្នា ឬយ៉ាងណា?
ជុំវិញបញ្ហានេះ Sabay នៅមិនទាន់អាចទាក់ទងតារាចម្រៀង ទូច ស្រីលក្ខណ៍ ដើម្បីសុំការបកស្រាយជុំវីរឿងរ៉ាវនេះថាវាយ៉ាងណានៅឡើយទេនៅថ្ងៃទី២៩ ខែមេសា នេះ ដោយសារតែលេខទូរស័ព្ទដែលនាងធ្លាប់ប្រើ មិនអាចភ្ជាប់ទំនាក់ទំនងបាន៕