- 2020-04-29 04:52:23
- ព័ត៌មាន
លេចចេញមុខមាត់កូនប្រុសរបស់ស្រីស្អាត សិទ្ធី នីកា ជាមួយស្វាមីជាប់សែស្រឡាយរាជវង្ស
- 2020-04-29 04:52:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លេចចេញមុខមាត់កូនប្រុសរបស់ស្រីស្អាត សិទ្ធី នីកា ជាមួយស្វាមីជាប់សែស្រឡាយរាជវង្ស
ចន្លោះមិនឃើញ
កាលពីពាក់កណ្ដាលឆ្នាំ ២០១៩ ស្រីស្អាត សិទ្ធី នីកា ដែលមិនសូវអើពើនឹងការងារសិល្បៈនោះ បានធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំង ក្រោយពីបានទម្លាយចេញនូវព័ត៌មាននាងបានតាំងគភ៌ទារក ដែលបានមកពីទំនាក់ទំនងស្នេហារបស់នាងជាមួយបុរសវ័យកណ្ដាលម្នាក់ ធ្វើឲ្យមានការភ្ញាក់ផ្អើល។
កាលនោះ សិទ្ធី នីកា បានបង្ហាញពីទំហំពោះរបស់នាង និងគូស្នេហ៍ ប៉ុន្តែមិនបានបញ្ចេញឲ្យដឹងពីសាវតារបស់គូស្នេហ៍ឡើយ។ ប៉ុន្តែក្រោយមក ទើបគេដឹងថា បុរសវ័យកណ្ដាល គឺជាសែស្រឡាយរាជវង្សមួយអង្គ ពោលគឺគូស្នេហ៍របស់នាង បុត្ររបស់ព្រះមហិស្សរា នរោត្ដម ច័ក្រពង្ស ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ថែមទៀតផង។
យ៉ាងណាមកទល់នឹងពេលបច្ចុប្បន្ន គេនៅមិនទាន់ដឹងព្រះនាមរបស់ឪពុកកូនប្រុសនាង ដែលជាសែរាជវង្សរបស់នាងនៅឡើយ។ ដោយឡែករឿងកំណកំណើតស្នេហ៍របស់នាងជាមួយព្រះអង្គម្ចាស់ កើតឡើងយ៉ាងណា ដោយរបៀបណាក៏មិនទាន់ដឹងដែរ។
ក្រោយពីទម្លាយពីទំនាក់ទំនងរបស់ខ្លួនជាមួយសែស្រឡាយរាជវង្សអង្គនោះ ប៉ុន្មានខែក្រោយមក នាងក៏បានសម្រាលកូនដែលជាតំណក់ឈាមរបស់គូស្នេហ៍ឋានៈខ្ពស់របស់ខ្លួន។ ប៉ុន្តែនាង មិនដែលបង្ហាញមុខកូនរបស់នាងឡើយ ដោយទើបតែថ្មីៗនេះ នីកា បានបញ្ចេញយ៉ាងកម្រនូវរូបភាពពីកូនរបស់នាង។ ចំណុចគួរចាប់អារម្មណ៍ ទារកដែលមានវ័យប្រមាណ ៣-៤ខែនេះ មានមុខមាត់ដូចឪពុករបស់ខ្លួនបេះបិតតែម្ដង។
ក្រោយពីរូបភាពពីកូនតូច មិត្តភ័ក្ដិនាងជាច្រើន បានចូលរួមអបអរសាទរចំពោះដំណើរជីវិតផូរផង់របស់នាង ដោយបានស្វាមីជាសែស្រឡាយរាជវង្ស និងមានកូនតូចម្នាក់ជាចំណងដៃថែមទៀត។ ងាកមក សិទ្ធី នីកា ខ្លួនឯង ត្រូវបានគេមើលឃើញថា នាងរឹតតែស្រស់ស្អាត បន្ទាប់ពីសម្រាលកូនហើយ៕