• 2020-04-29 07:41:45
  • ព័ត៌មាន

មាស សាលី ចេញមុខនិយាយរឿងនេះ មុន​ថ្ងៃ​អនុវត្ដការផាកពិន័យចំពោះបទល្មើសចរាចរណ៍ថ្មី​ចូល​មក​ដល់

  • 2020-04-29 07:41:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង មាស សាលី នៅ​មុន​នេះ​បន្តិច​បាន​ចេញ​មុខ​ឈឺឆ្អាល​ជុំវិញ​គម្រោង​អនុវត្ត​អនុក្រឹត្យ​ថ្មី​ស្ដីពី​ការ​ផាក ពិន័យ​អន្តរការណ៍​ចំពោះ​បទល្មើស​ចរាចរណ៍​ផ្លូវ​គោក​ដែល​មាន​តម្លៃ​ថ្លៃ​ជាង​មុន​ចាប់​ពី​ថ្ងៃទី១ ខែ​ឧសភា តទៅ។

សារ​របស់​លោក មាស សាលី គឺ​មិន​បាន​បង្ហាញ​ពី​ការ​មិន​សុខ​ចិត្ត ឬ​មិន​ពេញ​ចិត្ត​អំពី​គម្រោង​អនុវត្ត​អនុក្រឹត្យ​ថ្មី​ស្ដី​ពី​ចរាចរណ៍​នោះ​ទេ ប៉ុន្តែ​លោក​គ្រាន់​តែ​ចង់​ឲ្យ​មាន​ពេល​ច្រើន​ជា​មុន ក្នុងការ​ពន្យល់ឲ្​ប្រជាពលរដ្ឋបាន​យល់​ស៊ី​ជម្រៅ​សិន មុន​ការ​អនុវត្តជាក់​ស្ដែង​ចូល​មក​ដល់។

លោក មាស សាលី និយាយ​ថា ស្ថិតនៅ​ក្នុង​កាលៈទេសៈ​ដែល​មនុស្ស​គ្រប់​គ្នា​កំពុង​លាន​អណ្ដាត​ដោយសារ​កូវីដ-១៩ គួរ​តែ​អាជ្ញាធរ​មាន​សមត្ថកិច្ច ឬ​មន្ត្រី​ជំនាញ​ចុះ​បង្រៀន​ច្បាប់​ចរាចរណ៍​បន្ថែម ហើយ​ប្រាប់​ពី​តម្លៃ​ផាក​ពិន័យ​ថ្មី​ចំពោះ​បទល្មើស​ចរាចរណ៍​គ្រប់​ប្រភេទ​ដល់​ប្រជា​ពលរដ្ឋ​គ្រប់​ច្រក​ល្ហក​យ៉ាង​ហោច​ឲ្យ​បាន​មួយ​ខែ​មុន​ចាំ​អនុវត្ត។

តារា​ចម្រៀង​​ មាស សាលី បាន​បង្ហោះ​សារ​នៅ​លើ​គណនី​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​របស់​មុន​នេះ ហើយ​មាន​អ្នក​ចូល​ខមិន​គាំទ្រ​លោក​ជា​ច្រើន​នោះ​បាន​សរសេរ​ថា៖ "គួរ​ចុះ​បង្រៀន និង​ពន្យល់​ពី​ច្បាប់​ចរាចរណ៍​ប្រជា​ពលរដ្ឋ​គ្រប់​ច្រក​ល្ហក​ឲ្យ​បាន​១​ខែ​មុន​សិន​ទៅ​ចាំ​អនុវត្ត​ច្បាប់។ ម្នាក់ៗ​កំពុង​លាន​អណ្ដាត​ដោយសារ​កូវីដ-១៩ ផង ពិន័យ​ស្មើ​ស្រុក​អាគាំង​ហើយ​នឹង"។

ទោះ​ជា​យ៉ាង​ណា​ ក៏​មាន​ពលរដ្ឋ​ជា​ច្រើន​ដែរ បាន​គាំទ្រ​នូវ​អនុក្រឹត្យ​ថ្មី​នេះ ដោយ​គ្រាន់​តែ​ស្នើ​ឲ្យ​មាន​ការ​អនុវត្ត​ក្នុង​ពេល​វេលាមួយ ស្រប​ការ​យល់​ដឹង​របស់​ពលរដ្ឋ។ ក្រុម​អ្នក​គាំទ្រ​អនុក្រឹត្យ លើក​ឡើង​ថា ​មាន​ការ​ផាក​ពិន័យ​អន្តរការណ៍​ធ្ងន់ធ្ងរ​បែប​នេះ ទើប​ធ្វើ​ឲ្យ​អ្នក​បើកបរ​បំពាន​ច្បាប់ និង​ធ្វេស​ប្រហែស​ក្នុង​ការ​ប្រើប្រាស់​ដង​ផ្លូវ​ដែល​ធ្លាប់​តែ​បំពាន​កន្លង​មក​ចាប់​ផ្ដើម​កែប្រែ​ឥរិយាបថ និង​ចូល​រួម​គោរព​ច្បាប់​ចរាចរណ៍​ទាំង​អស់​គ្នា៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់
អត្ថបទពេញនិយម