• 2020-05-04 05:51:24
  • ព័ត៌មាន

ហេង ស្រីពេជ្រ ព្រមានប្ដឹងប្រឆាំងនឹងអ្នក Fake Acount

  • 2020-05-04 05:51:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ ហេង ស្រីពេជ្រ ព្រមាន​ប្ដឹង​បុគ្គល​ណា​ដែល​យក​រូប​ថតនាង​ទៅ​ដាក់​ជា​ ​Profile facebook ដើម្បី​ប្រយោជន៍​ផ្ទាល់​ខ្លួន ឬ​ប្រព្រឹត្ត​បទល្មើស​អ្វី​មួយ​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់កិត្ដិយស​នាង។

ស្រីពេជ្រ និយាយ​ថា ចាប់​តាំង​ពី​ថ្ងៃទី៣ ខែ​មេសា រហូត​មក​ដល់​ដើម​ខែ​ឧសភា ឆ្នាំ​២០២០ នេះ មាន​គណនី​ហ្វេសប៊ុក​ចំនួន​៤​ហើយ​បាន​យក​រូប​ថតនាង​ទៅ​ប្រើ ហើយ​មិន​ទាន់​ដក​ចេញ​វិញ​នៅ​ឡើយ​ទេ។

ទោះជាយ៉ាងណានាង​មិន​ហាមឃាត់​ឡើយ​ចំពោះ​អ្នក​គាំទ្រ​ដែល​ប្រើ​រូប​នាង​ក្នុង​ន័យ​គោរព​ស្រឡាញ់ ប៉ុន្តែ​នាង​ព្រួយបារម្ភ​ខ្លាច​មាន​ជន​ខិលខូច​យក​វាទៅ​ប្រើ​ក្នុង​ទិសដៅ​ផ្សេង ហើយប៉ះពាល់ធ្ងន់ធ្ងរដល់កិតិ្ដយសនាង និងសង្គម។

ស្រីពេជ្រ៖ "គណនី​ពិត​របស់​ខ្ញុំ​មាន​តែ​ពីរ​ទេ ហើយ​មាន​តែ​ការងារ​សិល្បៈ និង​រក​ស៊ី​ផ្ទាល់​ខ្លួន។ អីចឹង​ខ្ញុំ​មិន​ចង់​ឃើញ​គេ​យក​រូប​ខ្ញុំ​ទៅ​ប្រើ ហើយ​ជេរ​បញ្ចោរ​គេ​ទេ ដល់​ពេល​គេ​រក​រឿង​មក​រក​ខ្ញុំ​ដែល​ជា​ម្ចាស់​រូបមិនដឹងអីសោះ"។

ហេង ស្រីពេជ្រ ព្រមាន​ថា​បើ​មាន​ករណី​ជេរ​បញ្ចោរ ឬ​បទ​ល្មើស​អ្វី​មួយ​ទាក់ទង​ដល់​នាង នាង​នឹង​វែកញែក​រក​ខុសត្រូវ​តាម​ផ្លូវ​ច្បាប់ ហើយនាងក៏បានត្រៀមខ្លួនរួចជាស្រេចដែរ ដើម្បីរកខុសត្រូវតាមផ្លូវច្បាប់បើគេមិនបញ្ឈប់។

តារាសម្ដែង ហេង ស្រីពេជ្រ បាន​បង្កើត​គណនី​ហ្វេសប៊ុក​ឈ្មោះ Heng Sreypich នៅ​ឆ្នាំ​២០១៥ ហើយ​គណនី​ឈ្មោះ ហេង ស្រីពេជ្រ បាន​បង្កើត​នៅ​ឆ្នាំ​២០១៦។ គណនី​ពិត​ទាំង​ពីរ​របស់​នាង មាន​មិត្ត និង​អ្នក​Follow រាប់​ម៉ឺន​នាក់ រហូត​ដល់​អ្នក​គាំទ្រ​ខ្លះ​បាន​យក​រូប​ថត​នាង​ទៅ​ឡង់សេតាមហ្វេសប៊ុក ដើម្បី​រកស៊ី​ទៀត​ផង៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់