• 2020-05-05 06:19:27
  • ជីវិតតារា

ទៅ​ដល់​វិទ្យាល័យធ្លាប់​រៀន នាយ ពាក់មី នឹក​ឃើញ​ដល់​អនុស្សាវរីយ៍ចាស់ជាច្រើន!

  • 2020-05-05 06:19:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃ​នេះ តារា​កំប្លែង​លោក ចែម ចាន់រ៉ា ហៅ​នាយ​ ពែក​មី បាន​រំលឹក​អនុស្សាវរីយ៍​ដ៏​កម្សត់កម្រ​មួយ កាល​ពី​កុមារភាព ដោយ​លោក​បាន​ទៅ​ដល់​វិទ្យាល័យ​ជីភូ ដែល​ជា​សាលា​របស់​លោក និង​នាយ​គ្រឿន​ធ្លាប់​រៀន​សូត្រ។

នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​នាយ​ពាក់​មី​ដែល​បាន​បង្ហោះ​នៅ​ព្រឹក​ថ្ងៃទី៥ ខែ​ឧសភា ដោយ​មាន​ភ្ជាប់​រូប​ថត​៥​សន្លឹក​ផង​នោះ លោក​ពាក់មី​បាន​សរសេរ​ស្វែង​រក​អតីត​សិស្ស​វិទ្យាល័យ​ជីភូ​ក្នុង​ឆ្នាំ​១៩៩៣ ថា​តើ​ពួកគេ​ទៅ​ណា​អស់​ហើយ? រហូត​មក​ដល់​ពេល​នេះ​លោក​មិន​ចាំ​សោះ​នូវ​ឈ្មោះ​មិន​រួម​ថ្នាក់​ប្រុសៗ ប៉ុន្ដែ​នៅ​ចាំ​តែ​ឈ្មោះ​ស្រីៗ​ដូច​ជា៖ ប៉ែន ពេជ្រ​ដានី គឹម រតនា និង​ឈ្មោះ នួន សាត​ជា​ដើម។

លោក​ក៏​បាន​រំលឹក​អនុស្សាវរីយ៍​កាល​ណោះ​ដែរ​ថា កូន​គេ​មាន​កង់​មី​គី​ជិះ​ទៅ​រៀន​ឡូយ​ណាស់ ហើយ​ក្រោយ​មក​មាន​ចេញ​កង់​ដៃ​កូរ៉េ៖"ចំណែក​ខ្ញុំ​២​នាក់​ខ្មោច​អាគ្រឿន ជិះ​តែ​កង់​ដឹក​ស្រូវ​ទៅ​រៀន​ទេ"។

រូបថត៖​ ហ្វេសប៊ុក នាយ ពាក់មី

នៅ​ក្នុង​រូប​ថត​ដែល​បាន​បង្ហោះ​ទាំង​៥​សន្លឹក​នេះ គេ​ក៏​ឃើញ​មាន​វត្ដមាន​នាយ​គ្រឿន​ដែល​ជា​ប្អូន​បង្កើត​របស់​នាយ​ពាក់មី​ដែរ ប៉ុន្ដែ​គេ​មិន​ដឹង​ថា​តើ​នាយ​គ្រឿន​បាន​នឹក​ឃើញ​នូវ​អនុស្សាវរីយ៍​អ្វី​ខ្លះ ហើយ​លោក​បាន​និយាយ​អ្វី​ទៅ​កាន់​មិត្ដ​រួម​ថ្នាក់ ឬ​មិត្ដ​រួម​សាលា​នៅ​ឯ​ស្រុក​កំណើត​ក្នុង​ខេត្ត​ស្វាយ​រៀង​នោះ​ទេ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់