
- ព្រហស្បតិ៍, 7 ឧសភា 2020 01:53
- ព័ត៌មាន
ថ្ងៃចេញបទថ្មីរបស់ Lady Gaga និង BLACKPINK ត្រូវបានប្រកាស
- ព្រហស្បតិ៍, 7 ឧសភា 2020 01:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថ្ងៃចេញបទថ្មីរបស់ Lady Gaga និង BLACKPINK ត្រូវបានប្រកាស
កាលពីខែមុន មានព័ត៌មានដែលលេចឮថា BLACKPINK ចេញបទថ្មីជាមួយនឹង Lady Gaga បានបញ្ជាក់ថាជាការពិត ប៉ុន្តែទោះជាយ៉ាងណា បន្ទាប់់ពី Lady Gaga ផ្អាកថ្ងៃចេញបទថ្មីសិន ក៏បានធ្វើឲ្យអ្នកគាំទ្រជាច្រើន ពិសេស BLINKs អន្ទះសារចង់ដឹងថាតើថ្ងៃណាបទចម្រៀងនោះត្រូវដល់ពេលចេញផ្សាយ?
មកដល់ពេលនេះ Lady Gaga ក៏បានចេញមុខឲ្យពន្លឺ ចំពោះការរង់ចាំនោះហើយ ហើយនាងបានប្រកាសថាអាល់ប៊ុមថ្មី«Chromatica» នេះ នឹងចេញផ្សាយជាផ្លូវការនៅថ្ងៃទី ២៩ ខែឧសភាខាងមុខ។ បទចម្រៀងដែលតារាចម្រៀង ២តំបន់នេះបកស្រាយជុំគ្នាមានចំណងជើងថា «Sour Candy» ជាបទដំបូងជាប្រវត្តិសាស្ត្ររបស់ BLACKPINK និង Lady Gaga ដែលនឹងមានមុខក្នុងអាល់ប៊ុមថ្មីរបស់ Lady Gaga។
ផ្អែកតាមការឲ្យដឹងពីប្រភពជិតស្និទ្ធបានឲ្យដឹងថា បទ «Sour Candy» ជាបទដែលមានរយៈពេលខ្លីជាងគេ ក្នុងចំណោមបទទាំងអស់ក្នុងអាល់ប៊ុម ប៉ុន្តែប្រវែងប៉ុនណាមិនមានការបង្ហាញឲ្យច្បាស់ទេ៕
ប្រភព៖ Koreaboo ប្រែសម្រួល៖ យី សុធារី