• 2020-05-07 09:02:22
  • ព័ត៌មាន

រសៀល​នេះ ស្រី​ស្អាត លីកា បញ្ចេញ​ដំណឹង​ផ្ទាល់​ខ្លួន​មួយ កំពុង​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​​ជ្រួល​ច្របល់

  • 2020-05-07 09:02:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រី​ស្អាត​សមាជិក OMG កញ្ញា តែ ស៊ុន​សុដាលីកា ហៅ លីកា ដែល​ធ្លាប់​តែ​ឃើញ​រូបភាព​ស្អាត​ៗ​សប្បាយ​នោះ ឥឡូវ​រសៀល​នេះ បាន​បញ្ចេញ​ដំណឹង​ផ្ទាល់​ខ្លួន​មួយ​ដោយ​បាន និង​កំពុង​ធ្វើ​ឲ្យ​ប្រិយមិត្ត ក៏​ដូច​ជា​អ្នក​គាំទ្រ​របស់​នាង​កំពុង​ជ្រួល​ច្របល់។

លីកា បាន​បញ្ចេញ​ពី​បញ្ហា​សុខភាព​របស់​នាង ដែល​ថា ពេល​នេះ​នាង បាន និង​កំពុង​មាន​បញ្ហា​សុខភាព មិន​អាច​ធ្វើ​អ្វី​បាន​ទេ។ "ថ្ងៃ​នេះ​ខ្ញុំ​មាន​រឿង​ចង់​ប្រាប់​អ្នក​ទាំង​អស់​គ្នា ស្ថាន​ភាព​ខ្ញុំ​ឥលូវ​នេះ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ដោយ​អាការៈ​មិន​អាច​ធ្វើ​ចលនា​ច្រើន​បាន​ទេ"។ ដំណឹង​នេះ បាន និង​កំពុង​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​របស់​នាង​មាន​ការ​ព្រួយ​បារម្ភ និង​ចូល​មក​ផ្ញើ​សារ​ជូន​ពរ​តារា​ស្រី​គ្រប់​គ្នា។

មក​ទល់​នឹង​ពេល​នេះ មិន​ទាន់​មាន​ដំណឹង​ពី​អាការ​របស់ លីកា កើត​អ្វី​ឲ្យ​នៅ​ឡើយ​នោះ​ទេ។ ប៉ុន្តែ​សាមី​ខ្លួន​បាន​បញ្ជាក់​ថា ស្ថានភាព​របស់​នាង គឺ​ត្រូវ​ការ​ពេល​វេលា​ច្រើន​ក្នុង​ការ​ព្យាបាល ដោយ​មិន​ទាន់​ច្បាស់​នៅ​ឡើយ​ថា នឹង​អាច​វិល​មក​ប្រក្រតី​វិញ​នៅ​ពេល​នោះ​ទេ។ ដូច្នេះ​ហើយ នាង​ស្នើ​សុំ​ការ​យោគយល់​ចំពោះ​សកម្មភាព​ការងារ​ទាំង​ឡាយ​ណា ដែល​បាន​ព្រមព្រៀង​គ្នា និង​ការងារ​ផ្សេង​ទៀត​ដែល​កើត​ឡើង​នៅ​ចន្លោះ​ពេល​នេះ។

លីកា ថ្លែង​ថា "ការ​ព្យាបាល​នេះ​នឹង​មាន​រយៈ​ពេល​វែង ដើម្បី​ឲ្យ​ស្ថានភាព ប្រសើរ​ឡើង​វិញ ។ ដូច​នេះ​ហើយ​សម្រាប់​ការងារ​ដែល បាន​ទាក់ទង​មក សូម​អធ្យាស្រ័យ និង​យោគយល់​ពី​បញ្ហា​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ​ផង!”។

នេះ​ជា​លើក​ទី​១ ដែល​ស្រី​ស្អាត​មាន​ទេពកោសល្យ​ខាង​ចង្វាក់ k-pop បញ្ចេញ​ឲ្យ​ដឹង​ថា​នាង​មាន​បញ្ហា​សុខភាព​រហូត​ដល់​ត្រូវ​សម្រាក​ពេទ្យ​រយៈ​ពេល​យូរ​បែប​នេះ ខណៈ​កន្លង​មក លីកា រមែង​បញ្ចេញ​ឲ្យ​ឃើញ​ពី​សកម្មភាព​សិល្បៈ និង​សកម្មភាព​សប្បាយ​ៗ​ប្រចាំ​ថ្ងៃ​របស់​នាង៕

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទពេញនិយម