• 2020-05-19 08:05:08
  • ជីវិតតារា

ពីក្រោយរឿង កែវ វាសនា បង្ហាញភាពផ្អែមជាមួយភរិយាដ៏កម្រ

  • 2020-05-19 08:05:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម​សាន់ដេ លោក កែវ វាសនា ទើប​បាន​បង្ហាញ​រូបភាព​ដ៏​កម្រ​របស់​ខ្លួន​ជាមួយ​ភរិយា និង​កូន​ៗ​ដែល​ជា​សញ្ញា​បង្ហាញ​ថា​រូប​លោក​ចាប់​ផ្ដើម​មាន​ឱកាស​ដើម្បី​បង្កើន​ភាព​ស្និទ្ធស្នាល​ក្នុង​គ្រួសារ​ហើយ។

តារា​ចម្រៀង​រាង​ស្ដើង​ល្អិត​រូប​នេះ​ធ្លាប់​ប្រាប់​Sabay ថា រូប​លោក​វក់វី​នឹង​មុខ​ជំនួញ​រកស៊ី​មិន​សូវ​មាន​ពេល​ជួប​គ្រួសារ និង​ផលិត​បទ​ចម្រៀង​ថ្មីៗ​ឡើយ។ ប៉ុន្ដែ​ចាប់​ពី​ពាក់​កណ្ដាល​ឆ្នាំ​២០២០ ទៅ​រូប​លោក​នឹង​ចំណាយ​ពេល​ច្រើន​នៅ​ជាប់​ជាមួយ​ក្រុម​គ្រួសារ និង​ធ្វើ​បទ​ចម្រៀង​ថ្មីៗ​ដើម្បី​បម្រើ​អារម្មណ៍​ប្រិយមិត្ដ​ឡើង​វិញ។ ចំណែក​រឿង​មុខ​ជំនួញ​ទុក​ឲ្យ​ភរិយា ហើយ​លោក​ឆ្លៀត​ពេល​ជួយ​ខ្លះ​វិញ​ម្ដង។

នៅ​ថ្ងៃទី១៩ ខែ​ឧសភា នេះ លោក កែវ វាសនា បាន​បង្ហោះ​រូប​ថត​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​ចំនួន​៥​សន្លឹក​នៅ​ឆ្នេរ​សមុទ្រ ប្រកប​ដោយ​ភាព​ស្និទ្ធស្នាល និង​ស្រស់ស្រាយ។ លោក​ក៏​បាន​បញ្ចេញ​សារ​មួយ​ថា "ទាល់តែ​ឆ្លៀត​ពេល​ដើរ​ស្វីត​ខ្លះ​ហើយ ព្រោះ​ថា​ពេល​វេលា​ដើរ​លឿន​ណាស់ កុំ​ឲ្យ​ចាញ់​បោក​ជីវិត"។

លោក កែវ វាសនា គឺ​ជា​តារា​ចម្រៀង​ល្បី​មួយ​រូប​ប្រចាំ​នៅ​ផលិតកម្ម​សាន់ដេ ហើយ​បទ​ចម្រៀង​របស់​លោក​ភាគ​ច្រើន​ទទួល​បាន​ការ​គាំទ្រ​ពី​ស្រទាប់​យុវវ័យ។ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​លោក​ពុំ​សូវ​មាន​ពេល​ច្រើន​ក្នុង​អាជីព​សិល្បៈ​ទេ ដោយសារ​លោក​រវល់​នឹង​ការ​រកស៊ី​ផ្ទាល់​ខ្លួន។

ទោះ​ជា​យ៉ាង​ណា​តារា​ចម្រៀង​រូប​នេះ មិន​ប្រាប់​ពី​មុខ​ជំនួញ​នោះ​ទេ ដោយ​លោក​ប្រាប់​ថា​ជា​ជំនួញ​តូច​តាច​ លោកមិនចង់បញ្ចេញ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់