• 2020-06-01 05:10:17
  • ជីវិតតារា

កូនប្រុស-ស្រីកាន់តែធំ កែវ វាសនា ខ្សឹបប្រាប់ភរិយាឲ្យបញ្ចប់គម្រោងមួយ

  • 2020-06-01 05:10:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម​សាន់ដេលោក កែវ វាសនា បាន​បង្ហើប​​ពី​ជីវិត​ឯកជន​របស់​លោក​ទាក់​ទង​នឹង​ការ​បិទ​បញ្ចប់ ឬ​ឈប់​យក​កូន​បន្ថែម​ទៀត បន្ទាប់​ពី​ភរិយា​របស់​លោក​បង្កើត​បាន​កូន​ប្រុស​ស្រី​ធំៗ​ និងកាន់តែគួរ​ឲ្យ​ស្រឡាញ់ ​២​នាក់។

តារា​ប្រុស​មាឌ​ល្អិតរូប​នេះ បាន​ប្រាប់ Sabay នៅ​ក្នុង​ឱកាស​ដែល​លោក​បណ្ដើរ​ភរិយា​ដ៏​ស្រស់​សោ​ភា​ទៅ​ចូល​រួម​ក្នុង​ពិធី​មង្គល​ការ​មួយ​កាល​ពី​ពេល​កន្លង​ទៅ​ថា រូប​លោក​សម្រេច​លែង​យក​កូន​បន្ថែម​ទៀត​ហើយ ដោយគិតថា​មាន​កូន​ប្រុស​ម្នាក់ និង​ស្រី​ម្នាក់​គ្រប់​គ្រាន់។ ម្យ៉ាង​លោក និង​ភរិយា​ ក៏ចង់​មាន​ពេល​វេលា​ច្រើន​សម្រាប់​រក​ស៊ី ខណៈដែល​លោក​ប្រកាសនឹង​ចំណាយ​ពេល​កាន់​តែ​ច្រើន​ទៅលើ​សិល្បៈចាប់ពីឆ្នាំ២០២០ នេះ​តទៅ។

លោក កែវ វាសនា៖ "បើ​បាន​ប្រុស​ទាំង​២ ឬ​ស្រី​ទាំង​២ ទាល់តែ​តាម​ទៀត (យក​កូន​បន្ថែម​ទៀត) តែ​ឥឡូវ​ខ្ញុំ​មាន​កូន​ប្រុស​ស្រី​តាម​ការ​ចង់​បាន​ហើយ ហើយ​ឥឡូវ​យើងក៏​មិន​សូវ​ចង់​ជាប់ដៃ​ជាប់​ជើងក្មេងតូច ព្រោះយើង​រវល់"។

រូបភាព៖ ហ្វេសប៊ុក កែវ វាសនា

លោក កែវ វាសនា បាន​រៀបការ​ជាមួយ​កូន​អ្នកជំនួញ​ធំ​ម្នាក់​ដែល​មាន​រូប​សម្បត្តិ​ស្រស់​សោភា​នៅ​ខេត្ត​បន្ទាយមានជ័យ កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១៦។ រយៈ​ពេល​ជាង​៤​ឆ្នាំ ដែល​រូប​លោក និង​ភរិយា បានចាប់​ដៃ​គ្នា​ក្នុងភាពជា​ប្ដី-ប្រពន្ធ បាន​បង្កើន​កូន​ប្រុស​ម្នាក់​ឈ្មោះ វាសនា ឈីហ្វូ មាន​វ័យ​ប្រហែល​៤​ឆ្នាំ។ រីឯ​កូន​ស្រី​ឈ្មោះ វាសនា ឈី​អ៊ីង មាន​វ័យ​ប្រហែល​២​ឆ្នាំ។ កូន​ទាំង​២​មាន​សុខភាព​ល្អ និង​ធាត់ទ្រលុក​មើលទៅគួរ​ឲ្យ​ក្នាញ់៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់
អត្ថបទថ្មី