• 2020-06-02 03:28:33
  • ជីវិតតារា

ហេតុផលចម្បង២ ដែលធ្វើឲ្យ ណូម័រ មិនធ្វើខួបកំណើតនៅឆ្នាំនេះ

  • 2020-06-02 03:28:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​ប្រកាស​ឲ្យ​គេឯង​ដឹង​ពី​ភាព​ជោគជ័យ​លើ​ការងារ​រកស៊ី និង​ថ្ងៃ​កំណើត​របស់​ខ្លួន អ្នកនាង អន រ៉ាស៊ី​សុមេត្ដា ហៅ​ណូម័រ បាន​សម្រេច​ចិត្ត​ភ្លាមៗ​ថា​នឹង​មិន​ធ្វើ​ពិធី​ខួបកំណើត​របស់ខ្លួននៅ​ដើម​ខែ​នេះ​ទេ។

នៅ​ថ្ងៃ​ច័ន្ទ ដើម​សប្ដាហ៍​ទី២ នៃ​ខែ​មិថុនា នេះ គឺ​ជា​ថ្ងៃ​កំណើត​គម្រប់​ខួប​៣១​ឆ្នាំ របស់​អ្នកនាង ណូម័រ ។ ត្បិត​ថា​នាង​ពុំ​ធ្លាប់​ធ្វើ​ខួប​កំណើត​ធំដុំ ក្រៅ​ពី​អញ្ជើញ​មិត្តភ័ក្ដិ​ស្និទ្ធស្នាល​ដើម្បី​ហូប​អាហារ ឬ​កម្សាន្ត​សប្បាយ​ជុំ​គ្នា ប៉ុន្តែ​នាង​ចាត់​ទុក​ថា​ថ្ងៃ​ខួបកំណើត គឺ​ជា​ថ្ងៃ​សំខាន់​បំផុត​សម្រាប់​ជីវិត​របស់​នាង។

ឆ្នាំ​នេះ ណូម័រ ចង់​ធ្វើ​ខួប​ធំដុំ​ក៏​មិន​កើត​ដែរ ដោយ​នាង​ផ្ដល់​ហេតុផល​ចំនួន​២ គឺ​បញ្ហា​កូវីដ-១៩ និង​រវល់​ការងារ​ពេក។

ចូល​មក​ដល់​វ័យ​៣១​ឆ្នាំ ក្នុង​ឆ្នាំ​២០២០ នេះ គេ​សង្កេត​ឃើញ​តារាសម្ដែង និងជាពិធីការិនីរាងតូចច្រឡឹង ណូម័រ បានឡើង​កូដ​ខ្លាំង។ ទាំង​ក្នុង​សកម្មភាព​សិល្បៈ និង​ជំនួញ​ខាង​ក្រៅ ត្រូវ​បាន​នាងគ្រប់គ្រង​បាន​យ៉ាង​រលូន។ ស្រប​ពេល​គ្នា​នេះ នាង​ក៏​មិន​ភ្លេច​បង្ហាញ​ពី​ភាព​ស៊ិចស៊ី និង​ទឹកមុខស្រស់ស្រាយក្នុងភាពជាមេផ្ទះដែលមានទំនួលខុសត្រូវខ្ពស់ដែរ។

ជាក់​ស្ដែង ការ​បង្ហើប​ឲ្យ​គេឯង​ដឹង​ពី​ថ្ងៃ​ខួប​កំណើត​ជាក់លាក់របស់នាង​នៅ​ពេល​នេះ គឺ​ថា​នាង​បាន​បង្ហាញ​ទឹកមុខ​ស្រស់ស្រាយ​ជាមួយ​នឹង​ការ​ធ្វើ​ម្ហូប​ដ៏​សម្បូរ​បែប ហើយបានពោលពាក្យពេចន៍ប្លែកៗដើម្បីលើកទឹកចិត្ដខ្លួនឯង៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់
អត្ថបទពេញនិយម