
- សុក្រ, 5 មិថុនា 2020 03:17
- ព័ត៌មាន
Jessica អតីតសមាជិកGirl’s Generation ក្លាយជាឯកអគ្គរដ្ឋទូតលំដាប់ពិភពលោករបស់ Revlon
- សុក្រ, 5 មិថុនា 2020 03:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Jessica អតីតសមាជិកGirl’s Generation ក្លាយជាឯកអគ្គរដ្ឋទូតលំដាប់ពិភពលោករបស់ Revlon
ចន្លោះមិនឃើញ
តារាស្រីកូរ៉េកាត់អាមេរិកដែលចាប់អាជីពទាំងច្រៀង សម្តែង អ្នកនិពន្ធសៀវភៅ តារាម៉ូដែល អ្នកច្នៃម៉ូដវ័យក្មេង Jessica Jung បានទទួលតំណែងថ្មីមួយទៀតហើយ ជាឯកអគ្គរដ្ឋទួត (Global Brand Ambassador) របស់គ្រឿងសម្អាងដ៍ល្បី REVLONប្រចាំពិភពលោក។
ក្នុងឱកាសដ៍អស្ចារ្យនេះ Jessica ក៍បានថ្លែងថា៖ «Revlon តែងជានិមិត្តរូបនៃភាពអស្ចារ្យរបស់ខ្ញុំ។ ក្នុងនាមជាក្មេងស្រីម្នាក់ដែលធំដឹងក្តីនៅក្នុងទីក្រុងSan Francisco ខ្ញុំរំភើបជានិច្ចរាល់ពេលបានឃើញរូបភាពនារីៗស្រស់ស្អាតជាមួយនឹងការតុបតែងមុខដោយប្រើគ្រឿងសម្អាង REVLON ហើយឥលូវនេះបានក្លាយជាផ្នែកមួយនៃផលិតផលម៉ាកល្បីនេះ ខ្ញុំពិតជាត្រេកអរ និងមានកិត្តិយសក្រៃលែង»។
បែរមកស្តាប់ Silvia Gal ប្រធានគ្រប់គ្រង Brand របស់REVLON ប្រចាំទូទាំងពិភពលោកបានបញ្ជាក់ថា ហេតុផលដែលREVLON ជ្រើសយក Jessica ជាឯកអគ្គរដ្ឋទួតតំណាងរបស់ផលិតផលក៍ដោយសារតែនាងជានារីដែលមានថាមពល និងគំនិតវិជ្ជមានចេះរៀបចំផ្នត់គំនិតអោយឆ្ពោះទៅសម្រេចគោលដៅក្នុងជីវិត។ នាងចូលចិត្តសាកល្បងនូវអ្វីដែលថ្មីៗដើម្បីទទួលបាននូវភាពស្រស់ស្អាតទាក់ទាញ និងភាពជឿជាក់ ទាំងនេះគឺត្រូវជាមួយគោលបំណងធំៗ របស់ Revlonតែម្តង។
អ្នកគ្រប់គ្រងជាន់ខ្ពស់របស់គ្រឿងសម្អាងRevlon បានប្រកាសជាផ្លូវការកាលពីពេលថ្មីៗនេះថា តារាពហុជំនាញ Jessica Jung (អតីតសមាជិកក្រុម Girl’s Generation) ត្រូវបានទទួលស្គាល់ជាឯកអគ្គរដ្ឋទួតរបស់គ្រឿងសម្អាង Revlon ជាលក្ខណៈសកលលោក។ តារាស្រីដែលវិវត្តខ្លួនពីតារា K-Pop រូបនេះ នឹងបង្ហាញមុខជាតំណាងរបស់ Revlon ប្រចាំនៅទ្វីបអាស៊ី ក៍ដូចជានឹងចូលរួមក្នុងការផ្សព្វផ្សាយជាច្រើនក្នុងឆ្នាំនេះ សម្រាប់ផលិតផលពេញនិយមជាច្រើនដូចជា ក្រែមលាបមាត់ Revlon SuperLustrous និងឈុតម្សៅជាប់ពណ៌បានយូរ Colorstay រួមទាំងផលិតផលថ្នាំលាបសក់ផ្សេងៗជាច្រើនទៀត៕