- 2020-06-09 04:24:00
- ព័ត៌មាន
ក្រៅពីយកខ្សែស្បែកជើងចងសក់ និង Sticker បិទមុខ Chompoo នៅមានស្ទីលប្លែកអ្វីទៀត?
- 2020-06-09 04:24:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រៅពីយកខ្សែស្បែកជើងចងសក់ និង Sticker បិទមុខ Chompoo នៅមានស្ទីលប្លែកអ្វីទៀត?
ចន្លោះមិនឃើញ
នៅពេលដែលនាងធ្វើអ្វីមួយ កំពូលតារាលំដាប់កំពូលរបស់ថៃ Chompoo Araya តែងបង្ហោះរូបភាពឲ្យអ្នកគាំទ្របានដឹង។ មិនថាការងារនៅក្រៅ ឬការងារក្នុងផ្ទះគ្រប់បែបយ៉ាង អ្នកម្ដាយកូន ២រូបនេះមិនដែលខកខានក្នុងការចែករំលែកសកម្មភាពទាំងនោះឲ្យអ្នកគាំទ្រដែរ និងជាពិសេសតែងមកជាមួយនឹងស្ទីលថ្មីសន្លាង ទោះបីចម្លែកមែន ប៉ុន្តែតែងក្លាយជា Trending ប្រចាំប្រទេសទៀត។
១. ម៉ែ Chom បានបង្ហាញស្ទីលថ្មី ដោយជ្រើសយកខ្សែចងស្បែកជើងរបស់យីហោ Addidas មកច្នៃធ្វើជាម៉ូដតុបតែងយ៉ាងគួរឲ្យចាប់អារម្មណ៍ និងថ្មីប្លែក មិនស៉ាំញ៉ាំ។
២. ទោះបីរវល់នឹងការងារមែន ប៉ុន្តែបើកូនៗចង់ញ៉ាំអ្វី អ្នកម្ដាយរូបនេះនឹងធ្វើឲ្យជានិច្ច។
ជាក់ស្ដែង ដោយសារតែកូនភ្លោះទាំង ២គឺ Saifa និង Bhayu ចូលចិត្តញ៉ាំនំប៉័ង ដូចនេះទើប Chompoo ខំងើបតាំងពីព្រលឹម ធ្វើឲ្យកូនៗញ៉ាំដោយខ្លួនឯង។ ម្យ៉ាងបើទោះបីចូលចង្ក្រាន្តរៀបចំចំណីចំណុកឲ្យកូនៗ ក៏ពិតមែន ក៏នាងតុបតែងខ្លួនមិនឲ្យចាញ់ពេលទៅក្រៅដែរ។
៣. ដោយសារ ត្រូវនៅក្នុងផ្ទះមិនបានទៅណា ទើប Chom ចេញគំនិតយក Sticker មកបិទពេញមុខ និងលើខ្លួន រហូតក្លាយជា Trending ថ្មីនៅប្រទេសថៃមានអ្នក Share តៗគ្នាយ៉ាងច្រើន។
៤. ស្ទីលសាមញ្ញមិនសូវត្រូវនឹង Chompoo ទេ ព្រោះក្នុងនាមជាតារាស្រីហាយសូ នាងតែងបង្ហាញស្ទីលតែងខ្លួនប្លែក និងលេចត្រដែតជានិច្ច។ តួយ៉ាងនាងចូលចិត្តប្រើបូរធំៗ មកចងសក់ ឲ្យកាន់តែមានភាពស្រស់ស្អាត ទោះបីនៅផ្ទះក៏ត្រូវស្អាតដាច់ខាត ហើយឈុតដែលជ្រើសមកស្លៀកក៏ត្រូវតែសមនឹងបូរដូចគ្នា។
៥. ចប់ពីបូរធំ ចូលខ្សែបូរតូចវិញ ក៏ពេញនិយមណាស់ដែរនាពេលនេះ សម្រស់របស់ Chompoo កាន់តែហក់ឡើងមួយកម្រិត បេលយកខ្សែបូរនោះមកចងសក់ ដូចពេលចូលរួមកម្មវិធី Fashion នៅប្រទេសបារាំងកាលពីពេលកន្លងទៅ។
៦ ខ្សែកអង្កាំដែលមានពណ៌ចម្រុះ ត្រូវនាងជ្រើសមកពាក់ និងថតបង្ហោះលើ IG។ ភ្លាមៗក្រោយនោះ តម្រូវការទីផ្សារសម្រាប់ខ្សែកប្រភេទនេះក៏ស្រាប់តែហក់ឡើង ដូច្នេះមានន័យថាយុវវ័យចាប់ផ្ដើមពេញចិត្តខ្សែកនេះខ្លាំង ពេលឃើញថាវាស្រស់ស្អាតយ៉ាងណាពេល Chom បង្ហាញ។
៧. ចុងក្រោយគេនេះ គឺកាបូបទំហំតូចបំផុត។ បើនិយាយថាកាបូបនេះមានប្រយោជន៍ ឬអត់? នោះចម្លើយប្រាកដជាមិនដូច្នោះទេ។ ប៉ុន្តែកាបូបដ៏សែនតូចនេះ បានក្លាយជារបស់ពេញនិយមបំផុត ពេល Chompoo បង្ហាញ ដោយសារវាបានបន្ថែមស្ទីលថ្មី ក្នុងការបំពាក់លើខ្លួន និងកាន់តែទាន់សម័យបំផុតនៅសម័យនេះ៕