• 2020-06-12 02:23:00
  • ព័ត៌មាន

បង្ហាញ​មុខដៃគូរួមជីវិត​ពិត​របស់តួក្នុង​រឿង​ «My Husband In Law»

  • 2020-06-12 02:23:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿង​ភាគ​ថៃ​មាន​ចំណងជើង​ថា​ «My Husband In Law» ពិត​ជា​មាន​សន្ទុះ​នៃ​ការ​គាំទ្រ​ខ្លាំង​ហួស​ស្មាន​ និង​ទទួល​បាន​មតិ​ល្អៗ​ជា​ច្រើន​ពី​អ្នក​ទស្សនា។

រឿង​ភាគ​មួយ​នេះ​ជា​ស្នាដៃ​ដឹក​នាំ​របស់​ Anne Thongprasom និង​មាន​ Mark Prin, Mew Nittha ជាតួ​ឯក។ ដោយសារ​តែ​ស៊ីសង្វាក់​គ្នា​ខ្លាំង​បែប​នេះ​ហើយ​ទើប​ក្លាយ​ជា​ទស្សនីយភាព​ជក់ចិត្ត​ ប៉ុន្តែ​នេះ​មាន​ត្រឹម​តែ​នៅ​ក្នុង​រឿង​ប៉ុណ្ណោះ​ ព្រោះ​ថា​នៅ​ក្រៅ​សាច់​រឿង​តួ​ឯក​ទាំង ២​ និង​តួ​ផ្សេង​ទៀត​សុទ្ធ​តែ​មាន​គូស្នេហ៍​រៀងៗខ្លួន។

មក​ស្គាល់​ដៃគូ​រួម​ជីវិត​ពិត​របស់​ពួកគេ​ដូច​ខាងក្រោម៖

១. Mark Prin និង​ Kimmy Kimberley ស្រឡាញ់​គ្នា​ ៧ឆ្នាំ

២. Mew Nittha និង​ស្វាមី Shane រៀបការ​ជាមួយ​គ្នា​តាំង​ពី​ខែមករា ឆ្នាំ២០២០

៣. Koy Rachwin និង​ Toon Artiwara ស្រឡាញ់​គ្នា ១០​ឆ្នាំ

៤. Nutt Devahastin និង​ភរិយា​ Nana រៀបការ​កាល​ពី​ខែកក្កដា ឆ្នាំ២០១៩ និង​ស្រឡាញ់​ ៤ឆ្នាំហើយ

៥. Saimai Maneerat ក៏​មាន​ស្វាមី​ហើយ​ដែរ ព្រម​ទាំង​មាន​កូន​ប្រុស​ទៀត​ឈ្មោះ​ Nong Sansan

៦. Yong Anusorn រៀបការ​ជាមួយ​នឹង​ Koi Walailak តាំងពីឆ្នាំ ២០១២

ប្រភព៖ Thai Update ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់
អត្ថបទពេញនិយម