• 2020-06-15 03:19:59
  • ជីវិតតារា

ហេតុផល​សំខាន់​ពីរ ដែល​ធ្វើ​ឲ្យ មាស សុខសោភា ប្រកាស​ដកឃ្លា​ពី​សិល្បៈ​មួយ​រយៈ

  • 2020-06-15 03:19:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ដើរ​ចេញ​ពី​ផលិតកម្ម​ថោន​នៅ​ដើម​ខែ​មិថុនា ឆ្នាំ​២០២០ នេះ​តារា​ចម្រៀង​ស្រី​ល្បីឈ្មោះ មាស សុសោភាព ប្រកាស​ថា​នឹង​បន្ធូរ​ដៃ​ពី​អាជីព​សិល្បៈ ឬ​ខំប្រឹង​ផលិត​បទ​ចម្រៀង​ដោយ​ខ្លួន​ឯង​យ៉ាង​ហោ​ច​ណាស់​១​ឆ្នាំ​សិន ដើម្បី​ទុក​ពេល​ធ្វើ​ជំនួញ និង​បង្កើត​ពេល​វេលា​ល្អៗ​សម្រាប់​ខ្លួន​ឯង​ឲ្យ​បាន​ច្រើន។

ទោះ​ជា​យ៉ាងណា នាង​ថា​បើ​មាន​ផលិតកម្ម​ថ្មី​មក​ទាក់ទង​ដើម្បី​កុង​ត្រា​ច្រៀង​ឲ្យ​គេ​នៅ​មុន​ពេល​ដែល​នាង​បានកំណត់​ខ្លួន​ឯង​ឲ្យ​ឃ្លាត​ឆ្ងាយ​ពី​សិល្បៈ​មួយ​រយៈ​នេះ ក៏​នាង​នឹង​ពិចារណា​នឹង​ចូល​ច្រៀង​វិញ​ដែរ ព្រោះ​នាង​យល់​ថា​ឱកាស​ល្អ​មាន​មិន​ច្រើន​ក្នុង​ការ​រុញ​ឲ្យ​នាង​កាន់​តែ​ល្បី និង​មាន​ការ​គាំទ្រ​ច្រើន​។ ប៉ុន្តែ​បើ​ពុំ​មាន​ទេ នោះ​ក៏​ជា​ឱកាស​ល្អ​មួយ​សម្រាប់​នាង​ដែរ​ដើម្បី​ពង្រឹង​មុខ​ជំនួញ​មួយដែលនាងមិនអាចប្រាប់បានថាជាមុខជំនួញអ្វីនៅឡើយជាមួយ​បងប្អូន។

មាស សុខសោភា និយាយ​ថា សព្វថ្ងៃ​នេះ នាង​កំពុង​រវល់​ខ្លាំង​ជាមួយនឹង​មុខ​ជំនួញ​មួយ​ជាមួយ​បងប្អូន​នៅ​ឯ​ស្រុក​កំណើត ហើយ​នាង​ក៏​ពុំ​សូវ​មាន​ពេល​ឡើង​មក​ភ្នំពេញ ឬ​ច្រៀង​តាមកម្មវិធីផ្សេងៗ នៅ​ក្នុង​កាលៈទេសៈ​នេះ​ដែរ។

តារា​ចម្រៀង​វ័យ​កណ្ដាល​រូប​ស្រស់​សោភា​កញ្ញា មាស សុខសោភា គឺ​ជា​តារា​ចម្រៀង​ឯករាជ្យ ហើយ​នាង​ចាប់​ផ្ដើម​មាន​ឈ្មោះ​បោះ​សំឡេង​កាន់​តែ​ខ្លាំង នៅ​អំឡុង​ពេល​ដែល​នាង​ច្រៀង​ឲ្យ​ផលិតកម្ម​ថោ​ន​អស់​រយៈ​ពេល​ជិត​១០​ឆ្នាំ។ ក្នុង​រយៈ​ពេល​ជិត​១០​ឆ្នាំ​នេះ នាង​ពុំ​មាន​កុងត្រា​ជាមួយ​ផលិតកម្ម​ទេ តែនាងគឺជាតារាចម្រៀងដ៏សកម្មម្នាក់​។

ទោះជាយ៉ាងណា មាស សុខសោភា បាន​សម្រេចចិត្ត​ដើរ​ចេញ​ពី​ផលិតកម្ម​ដែល​នាង​ធ្លាប់​ជ្រកកោន​យូរ​មក​ហើយ​នេះ ទាំង​មិន​ទាន់​ដឹង​ច្បាស់​ថា​នាង​ត្រូវ​ដើរ​ចូល​ផលិតកម្ម​ថ្មី​មួយ​ណា​ពិត​ប្រាកដ​នៅ​ឡើយ។ នាង​លើក​ឡើង​ថា រយៈ​ពេល​បី​ឆ្នាំ​ចុង​ក្រោយ​នេះ​ផលិត​ថោន​មិន​សូវ​បង្កើត​កម្មវិធី​ឲ្យ​តារា​ៗ​បាន​បង្ហាញ​មុខ​ដល់​មហាជន ដោយ​ទុក​ឲ្យ​តារា​ដើរ​ច្រៀង​រាត់រាយ ហើយ​នាង​ត្រូវ​ទទួល​ការងារ​ច្រើន​លើស​ពី​តួនាទី​អ្នកចម្រៀង៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់
អត្ថបទពេញនិយម