• 2020-06-15 03:17:20
  • ព័ត៌មាន

តារាល្បីរបស់ឥណ្ឌា ត្រូវគេប្រទះឃើញស្លាប់​នៅផ្ទះ ក្រោយធ្វើអត្តឃាតខ្លួនឯង

  • 2020-06-15 03:17:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព័ត៌មាន​ក្ដុកក្ដួល​មួយ​បាន​ផ្ទុះ​ឡើង​ ទាក់ទង​នឹង​​តារា​សម្ដែង​ឥណ្ឌា​ដ៏​ល្បី​ Sushant Singh Rajput ដែល​ត្រូវបាន​គេ​រក​ឃើញ​ថា​បាន​ស្លាប់​នៅ​ផ្ទះ​របស់​លោក​ស្ថិត​នៅ​ទីក្រុង​ Mumbai ប្រទេសឥណ្ឌា នៅ​អាយុ​៣៤ឆ្នាំ។

បើ​តាម​សម្ដី​របស់​ ក្រុម​ប៉ូលីសទីក្រុង​ Mumbai បាន​ឲ្យ​ដឹង​ថា​ តារា​សម្ដែង​រូប​នេះ​បាន​សម្រេច​បញ្ចប់​ជីវិត​ខ្លួន​ឯង ហើយ​ក្រុម​ប៉ូលីស​ក៏បន្តស៊ើបអង្កេត​ទៀតដែរ។

ទាក់ទង​នឹង​មរណភាព​របស់​តារា​ប្រុស​រូប​នេះ​ ក្រុមការងារ​ Sushant Singh Rajput ក៏បាន​ចេញ​សេចក្ដី​ប្រកាស​ ក្នុង​នាមគ្រួសាររបស់​លោក​ដែល​មាន​ខ្លឹមសារ​ដូចតទៅ៖ «ជា​រឿង​កក្ដុកក្ដួល​បំផុត ដែល​ត្រូវ​ជូន​ដំណឹង​ថា​ Sushant Singh Rajput លែង​បាន​នៅជាមួយយើងទៀត​ហើយ។ យើងសុំឲ្យ​អ្នក​គាំទ្រ​ទាំងអស់ ​ទុក​គាត់​ក្នុង​ចិត្ត​ និង​អបអរ​អ្វី​ដែល​លោក​សម្រេចបាន​ក្នុងជីវិត​នេះ ក៏ដូចជាការងារ​ជា​ច្រើន​របស់​លោក​ ដូច​ដែលគ្រប់គ្នា​ធ្លាប់​ធ្វើ​ពីមុន។ យើង​ក៏សូម​សំណូមពរ​ដល់​បណ្ដាញ​ផ្សព្វផ្សាយ​ សូម​ជួយ​យើង​រក្សា​ភាព​ស្ងប់ស្ងាត់​ ក្នុងវេលាសោកសៅបែប​នេះ»។

គួរ​ដឹង​ដែរ​ថា​ តារាសម្ដែង​រូប​នេះ​បាន​ប្រឡូក​ចូល​ក្នុង​ពិភព​សិល្បៈ​កាលពីឆ្នាំ ២០១៣ តាមរយៈរឿង​ «Kai Po Che!»។ នេះ​បើ​ផ្អែក​តាម​វិបសាយ​កុន IMDb។ លោក​ក៏បាន​ទទួល​ជោគជ័យ​អស្ចារ្យ​ដែរ ដោយ​​បាន​ឈ្នះ​ពាន​តារាប្រុសឆ្នើម ក្នុង​កម្មវិធី​ Indian Film Festival ប្រចាំ​នៅទីក្រុង​ Melbourne កាល​ពី​ឆ្នាំ ២០១៧ តាមរយៈ​សម្ដែង​រឿង «M.S. Dhoni: The Untold Story»៕

ប្រភព៖ CNN ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់