• 2020-06-17 02:15:07
  • ព័ត៌មាន

Rihanna ចាយមួយខែ ៤១ម៉ឺនដុល្លារ ជួលផ្ទះមួយកន្លែង

  • 2020-06-17 02:15:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Rihanna បាន​ចំណាយ​ទឹក​ប្រាក់​ ៤១៥ ០០០ ដុល្លារ​ក្នុង​មួយ​ខែ​ ដើម្បី​ជួល​ផ្ទះ​មួយ​កន្លែង​ដែល​តារា​ទូរទស្សន៍ Kourtney Kardashian និង Khloe Kardashian ​ស្នាក់​នៅ​អំឡុង​ពេល​ថត​កម្មវិធី​ទូរទស្សន៍ The The Hamptons។

តារា​ចម្រៀង​ប៉ុប​រូប​នេះ នឹង​ស្នាក់​នៅ​ផ្ទះ​ថ្មី​​​លើ​ផ្ទៃ​ដី​ទំហំ ២ហិកតា ដែល​ស្ថិត​នៅ​តំបន់ Hamptons នា​ទីក្រុង​ឡុងដុង ចាប់​ពី​ពាក់​កណ្ដាល​ខែ​កក្កដា រហូត​ដល់​ពាក់​កណ្ដាល​ខែ​សីហា ឆ្នាំ​នេះ។ ​​ផ្ទះ​នេះ​គឺ​មាន​ភ្ជាប់​មក​ជា​មួយ​ស្គី​ទឹក និង​កាណូត​ផ្ទាល់​ខ្លួន​ផង​ដែរ។

កាល​ពី​ខែ​ឧសភា Rihanna បាន​​ស្ថិត​ក្នុង​ចំណោម​​ស្ត្រី​​អង់គ្លេស​ដែល​មាន​ជាង​គេ​បំផុត មាន​ទ្រព្យ​សម្បត្តិ​សរុប​​ប្រមាណ ៥៨៧​លាន​ដុល្លារ​ឯណោះ។ ក្រោយ​ពី​បញ្ចប់​ការ​ជួល​ផ្ទះ​នេះ Rihanna នឹង​ផ្លាស់​ទី​ទៅ​​ផ្ទះ​មួយ​កន្លែង​នៅ Malibu រហូត​ដល់​ដំណាច់​ខែ​កញ្ញា៕​​

ប្រភព៖ Mirror ប្រែ​សម្រួល៖ សុខហេង

មតិយោបល់