
- 2020-06-17 03:51:36
- ជីវិតតារា
ហេតុផលសំខាន់៤ ដែលធ្វើឲ្យតារាចម្រៀង សោភា ទេពី ចូលហាត់ក្បាច់គុនល្បុក្កតោ
- 2020-06-17 03:51:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេតុផលសំខាន់៤ ដែលធ្វើឲ្យតារាចម្រៀង សោភា ទេពី ចូលហាត់ក្បាច់គុនល្បុក្កតោ
ចន្លោះមិនឃើញ
តារាចម្រៀងកំពុងឡើងកូដ និងជាអតីតបេក្ខនារីប្រឡងក្នុងកម្មវិធី Cambodian Idol រដូវកាលទី៣ កញ្ញា សោភា ទេពី បានចូលហាត់ក្បាច់គុនល្បុក្កតោខ្មែរ២សប្ដាហ៍ហើយ ជាមួយគ្រូគុនជើងចាស់ ២រូប នៅកីឡាដ្ឋានស្ដាតចាស់។
សោភា ទេពី និយាយថា អស់រយៈពេលជាង១ឆ្នាំហើយដែលនាងដក់ចិត្ដនឹងក្បាច់គុនល្បុក្កតោខ្មែរ តែមិនដឹងថាទៅហាត់នៅទីណា ហើយម្យ៉ាងខ្លាចប៉ា-ម៉ាក់ស្ដីបន្ទោសផង។ ទើបពេលនេះនាងបានសម្រេចចូលហាត់តែម្ដងដោយមានការគាំទ្រពីប៉ា-ម៉ាក់ ព្រមទាំងមានការតាំងចិត្តដោយខ្លួនឯងផងថានឹងហាត់ឲ្យចេះនូវក្បាច់គុននេះ។
សោភា ទេពី សម្របខ្លួនបានយ៉ាងលឿនពីតារាចម្រៀងដែលមានកាយវិការល្វតល្វន់នៅក្នុងស្ទូឌីយូ ទៅឈរលើសង្វៀនក្បាច់គុនយ៉ាងអង់អាច និងមានភាពស្វាហាប់បំផុត៖ "ហាត់១អាទិត្យដំបូងឈឺខ្លួនណាស់បងអើយ...តែឥឡូវធម្មតាវិញហើយ ហើយខ្ញុំសង្ឃឹមថាទទួលបានចំណេះដឹង និងក្បាច់គុនពីលោកគ្រូ-អ្នកគ្រូបានលឿន"។
ទេពី បញ្ជាក់ថា មានហេតុផលសំខាន់ៗចំនួន ៤ដែលធ្វើឲ្យនាងកាន់តែមានទឹកចិត្ដហាត់ក្បាច់គុនល្បុក្កតោខ្មែរ គឺទី១ ចង់លើកស្ទួយសិល្បៈក្បាច់គុនល្បុក្កតោខ្មែរ ទី២ ចង់ការពារខ្លួនពេលមានរឿងអ្វីមួយកើតឡើង ទី៣ជួយឲ្យនាងស្រកគីឡូ និងមានសុខភាពល្អ និងទី៤ ធ្វើឲ្យនាងក្លាយជាមនុស្សរឹងមាំទាំងផ្លូវកាយ និងផ្លូវចិត្ត។
ក្បាច់គុនល្បុក្កតោខ្មែរដែលបង្ហាត់ដោយលោកគ្រូ សេរី វង្ស និងអ្នកគ្រូ ពេជ្រ ចរណៃ នៅកីឡាដ្ឋានស្ដាតចាស់ គឺហាត់នៅរៀងរាល់ថ្ងៃសៅរ៍ និងអាទិត្យ ចាប់ពីម៉ោង៥កន្លះ រហូតដល់ម៉ោង៧យប់។
បើតាម សោភា ទេពី ដំបូងឡើងយការហាត់នេះមិនតម្រូវឲ្យបង់ប្រាក់ទេ ប៉ុន្តែដោយបច្ចុប្បន្នមានសិស្សច្រើន គឺប្រមាណជា ២០០នាក់ ទើបគ្រូគុន សម្រេចចិត្តថាឲ្យកូនសិស្សជួយបង់ប្រាក់១៥ដុល្លារ ក្នុង១ខែវិញ៕