• 2020-06-19 02:58:00
  • ព័ត៌មាន

ស្ដាយណាស់! ទំនាក់ទំនងAlek និង​ Toey ពេលនេះប្ដូរពីស្នេហា មក​ជា​មិត្តធម្មតាវិញ​ហើយ

  • 2020-06-19 02:58:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​រឿង​ភ្ញាក់​ផ្អើល​មួយ​ទៀត​ ដែល​បាន​ផ្ទុះ​ឡើង​ក្នុង​ពិភពសិល្បៈ​ថៃ នោះ​គឺ​ពេល​ដឹង​ថា​ពេល​នេះ​ Alek Teeradetch និង​ Toey Jarinporn ពេល​នេះ​លែង​ជា​គូស្នេហ៍​នឹង​គ្នា​ហើយ។

ទំនាក់​ទំនង​ស្នេហា​របស់​តារា​ប្រុស​ស្រី​របស់​ប៉ុស្តិ៍លេខ៣​ថៃ​ ១​គូ​នេះ​ បាន​ធ្វើ​ឲ្យ​មហាជន​មាន​ការ​សង្ស័យ​ និង​កត់សម្គាល់​ថា​ ថ្មីៗ​នេះ​ដូចជា​មិន​សូវ​ជា​ស្និទ្ធ​ស្នាល​ដូច​កាលពីមុន។ អ្វីៗ​កាន់​តែ​ច្បាស់​នៅពេល​ Alek បាន​ជួប​ និង​ផ្ដល់​បទសម្ភាស​ជាមួយ​នឹង​វិបសាយ​ Dara Daily ដោយ​លោក​បាន​បញ្ជាក់​ថា​ លោក​ និង​ Toey​ បាន​ព្រមព្រៀង​គ្នា​ប្ដូរ​ពី​សង្សារ​មក​ជា​មិត្ត​នឹង​គ្នា​វិញ​ហើយ។

មូលហេតុ​ក៏ព្រោះ​តែ នៅពេលដែល​ពួកគេនៅ​ទាក់ទង​ស្រឡាញ់​គ្នា វាមាន​រឿង​ច្រើន​ណាស់ ដូចនេះ​ពួកគេ​ក៏​ពិភាក្សាគ្នា ថា​គួរ​ដើរ​ផ្លូវនេះ ហើយពេល​នេះ​ពួកគេក៏​កាត់​បន្ថយ​ក្ដី​ស្រឡាញ់​បែប​ស្នេហាដែល​ធ្លាប់មាន​ឲ្យ​គ្នា ប៉ុន្តែ​នៅ​តែ​ស្រឡាញ់រាប់​អាន​គ្នា។ អ្វី​ដែល​សំខាន់ Alek បាន​លើក​ឡើង​ដែរ​ថា​ ចាត់​ទុក​ថា​ជា​សំណាង​ល្អ​ ព្រោះ​ពួកគេ​នៅ​តែ​សួរ​សុខទុក្ខ​ជា​រាល់​ថ្ងៃ និង​គាំទ្រលើក​ទឹក​ចិត្តគ្នា​ទៅ​វិញ​ទៅមក​ដដែល ប៉ុន្តែ​ទំនាក់ទំនង​ឈាន​ដល់​ផ្លូវនេះ​ ទាំង​ Alek និង​ Toey ក៏​សោកស្ដាយ​ដែរ។​

តារា​ប្រុស​រូប​នេះ​ថែម​ទាំង​បាន​និយាយ​ដែរ​ថា​ សម្រាប់ពេល​វេលា​ដែល​ចំណាយ​រួមគ្នា​កន្លង​មក​ លោក​និង​ Toey រៀន​ពីគ្នា​បាន​ច្រើន​ ហើយ​ក៏សប្បាយ​ចិត្ត​ និង​ចាត់ទុកថា​ពេល​វេលា​ទាំងនោះ​មាន​តម្លៃ​បំផុត៕

ប្រភព៖ Daradaily ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់
អត្ថបទពេញនិយម