• 2020-06-19 03:41:00
  • ព័ត៌មាន

Lee Minho ក្លាយជាតារាកូរ៉េលំដាប់លេខ១ មានអ្នកតាមដានច្រើនដាច់គេលើបណ្ដាញសង្គម

  • 2020-06-19 03:41:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាព​ល្បី​ល្បាញ​របស់​ Lee Minho ពិត​ជា​មិនធម្មតា​ទេទាំង​ក្នុង​ប្រទេសកូរ៉េ និងទ្វីបអាស៊ី ក៏ដូចជា​នៅ​បណ្ដាប្រទេស​អឺរ៉ុប​មួយ​ចំនួន។

ផ្អែក​តាម​ទិន្នន័យ​ចុង​ក្រោយ​របស់​ក្រុមហ៊ុន​ MYM ដែល​ជា​ជម្រក​របស់​ Lee Minho បាន​ឲ្យ​ដឹង​ថា​បច្ចុប្បន្ន​នេះ​លោកមាន​អ្នក​តាម​ដាន​លើ​បណ្ដាញ​សង្គម​ដល់​ទៅ​ ៦៥,៤លាន Followers។ ក្នុង​នោះ​រួម​មាន​ទាំង​នៅ​លើ Facebook, Instagram, Twitter, Weibo និង​គណនី​ផ្លូវការ​ផ្សេងទៀត។

យោង​លើ​ទិន្នន័យ​ទាំង​នេះហើយ​ ទើប​នាំ​ Lee Minho ពេល​នេះ​ក្លាយ​ជា​តារា​សម្ដែង​កូរ៉េ​ដែល​ឈរ​នៅ​លើ​លេខ​រៀង​ទី ១ ដែល​មាន​អ្នក​តាមដាន​ច្រើន​លើស​លុប​ជាងគេ​ក្នុង​ចំណោម​តារា​កូរ៉េ​ទាំងអស់។

ជាក់ស្ដែង រឿង​ថ្មី​ «The King: Eternal Monarch» របស់​ Lee Minho ក៏​ទើប​តែ​បញ្ចប់​​ កាល​ពី​ថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២០។ ទោះ​បី​នៅ​ប្រទេសកូរ៉េ​មិន​សូវ​ប្រមូល​បាន​ការ​ចាប់អារម្មណ៍​ច្រើន​ ប៉ុន្តែ​បើ​តាម​ការ​បញ្ជាក់​របស់​បណ្ដាញ​ផ្សព្វផ្សាយ​ជា​ច្រើន​បាន​ឲ្យ​ដឹង​ថា​ រឿង​នេះ​ពិត​ជា​ពេញ​និយម​ខ្លាំង​បំផុត​ពី​អ្នក​ទស្សនា​អន្តរជាតិ៕

ប្រភព៖ kstarlive ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់