
- 2020-06-22 03:32:10
- ព័ត៌មាន
ខាត់ សុឃីម នឹងធ្វើឲ្យមហាជនបើកភ្នែកធំៗ ចំពោះរឿងមួយដែលនាងកំពុងសម្ងំធ្វើ
- 2020-06-22 03:32:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខាត់ សុឃីម នឹងធ្វើឲ្យមហាជនបើកភ្នែកធំៗ ចំពោះរឿងមួយដែលនាងកំពុងសម្ងំធ្វើ
ចន្លោះមិនឃើញ
តារាចម្រៀងសម័យ និងប្រពៃណីប្រកបដោយវោហារ អ្នកនាង ខាត់ សុឃីម បង្ហើបថានាងនឹងធ្វើឲ្យមហាជន ជាពិសេសអ្នកគាំទ្រនាងភ្ញាក់ផ្អើល ហើយបើកភ្នែកធំៗនៅដើមខែកញ្ញា ឆ្នាំ២០២០ ខាងមុខ ចំពោះរឿងមួយដែលនាងកំពុងធ្វើ ប៉ុន្តែនៅពេលនេះនាងសុំលាក់សិន។
សុឃីម និយាយថា ចាប់តាំងពីនាងរៀបចំដំណើរការគម្រោង ឬមុខជំនួញមួយនេះ គឺនាងបានចាយលុយអស់ប្រមាណ ២០ម៉ឺនដុល្លារហើយ។ ប៉ុន្តែនាងមិនទាន់ចង់ប្រកាសប្រាប់សាធារណៈជន ឲ្យដឹងថាតើគម្រោងនេះ គឺជាគម្រោងអ្វី ហើយវាខុសប្លែកប៉ុណ្ណាពីគម្រោង ឬមុខជំនួញដែលឧកញ៉ា ឬតារាៗនៅស្រុកខ្មែរធ្លាប់ធ្វើនោះ។
ខាត់ សុឃីម៖ "ចាំពេលហ្នឹង...ចង់ឲ្យគេភ្ញាក់ព្រើតហ្មងថា ចុមកាដុមឆែប ខាត់ សុឃីម! ជំនួញនេះឯកជនសុទ្ធសាធអូន ហើយខ្ញុំមានសង្ឃឹមច្រើនថាជោគជ័យ មិនដូចសម្អាងការមុនទាល់តែខែប្រាំងបានរកបាន ហើយខែវស្សាអត់រកបានអី អត់អីចឹងទេ"។
អ្នកនាង ខាត់ សុឃីម បង្ហើបទៀតថា ជំនួញដ៏ធំមិនធ្លាប់មាននៅក្នុងដៃរបស់អ្នកនាងនេះ នឹងយកទីតាំងផ្ទះល្វែងរបស់នាងដែលស្ថិតនៅម្ដុំលូប្រាំ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ទៅធ្វើជាការិយាល័យផ្ទាល់។ មុខជំនួញនេះ មានដៃគូសហការពីប្រទេសកូរ៉េ ហើយនាងកំពុងបំពេញការងារមួយចំនួនទៀត មុននឹងបើកដំណើរការទាំងស្រុង ហើយនៅពេលបើកសម្ពោធ នាងក៏នឹងអញ្ជើញអ្នកសារព័ត៌មានឲ្យចូលរួមដែរ៕