• 2020-07-07 05:30:00
  • ព័ត៌មាន

Kanye West ប្រកាស​ថាឈរឈ្មោះជា​ប្រធានាធិបតីអាមេរិកឆ្នាំ ២០២០

  • 2020-07-07 05:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​រឿង​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មួយ នៅពេល​តារារ៉េប​អាមេរិក Kayne West ប្រកាស​ជា​សាធារណៈ​ថា​ លោក​នឹង​ឈរឈ្មោះ​ជាប្រធានាធឹបតី​សហរដ្ឋអាមេរិក​នៅ​ឆ្នាំ ២០២០​នេះ នៅលើ​គណនី​ Twitter របស់​លោក​ផ្ទាល់។

យោង​តាម​វិបសាយ​ ABC News បាន​បញ្ជាក់​ថា​ វា​នៅ​ជា​រឿង​ស្រពិចស្រពិល​ មិន​ទាន់​ច្បាស់​នៅឡើយ​ ថា​តើ​ Kanye បាន​ពិគ្រោះ​ជាមួយ​មិត្តល្អ​ Donald Trump ហើយ​ឬ​យ៉ាងណា​នោះទេ ប៉ុន្តែ​ជាក់​ស្ដែង​អ្វី​ដែល​គ្រប់គ្នា​បាន​ឃើញ​នោះ​គឺ​ តារា​រ៉េប​រូប​នេះ​ពិត​ជា​បាន​ប្រកាស​ថា​លោកត្រៀម​ខ្លួន​រួច​ជា​ស្រេច​ ក្នុង​ការ​ឈរ​ឈ្មោះ​ធ្វើ​ជា​ប្រធានាធឹបតី​អាមេរិកពិត​មែន។ ជាមួយ​គ្នា​នោះ​ ក៏​នៅ​តែមិន​អាច​សន្និដ្ឋាន​បាន​ថា​ Kanye ធ្វើ​នេះ​ជា​រឿងលេង​សើច​ ឬ​យ៉ាងណា ព្រោះ​គេ​ដឹង​ថា​លោកមាន​គម្រោងចេញ​អាល់ប៊ុម​ថ្មី «God's Country» និង​បទ​ថ្មី «Wash Us in the Blood» ផង ដូចនេះ​អាច​ជាវិធី​ប្រមូលការចាប់អារម្មណ៍មួយ​បែប​ដែរ។

ជាក់ស្ដែង​ ក្រោយ​ការ​ប្រកាស​របស់​ Kanye ពិត​ជា​បាន​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​ទូទៅ​ជុំវិញ​ពិភពលោក​មាន​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​នូវ​ការ​សម្រេច​ចិត្ត​មួយ​នេះ។ បើ​នេះជាការពិត Kayne ត្រូវក្លាយតារាម្នាក់ទៀតដែល​ឈាន​ជើង​ចូល​ពិភពនយោបាយ​ បន្ទាប់ពី​ អតីត​ប្រធានាធឹបតី​ Ronald Reagan ដែល​ធ្លាប់​ជា​តារា​ហូលីវូដ​មុន​លោក​ចូល​ប្រឡូក​ក្នុង​កិច្ចការ​នយោបាយ និង Donald Trump ដែល​ជាអតីត​តារា​ទូរទស្សន៍​ម្នាក់ដែរ៕

ប្រភព៖ ABC News ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់