• 2020-07-13 04:21:10
  • ព័ត៌មាន

ក្រោយធ្វើតេស្ត តារាឥណ្ឌា Aishwarya និងកូនតូចសុទ្ធតែឆ្លងកូវីដ បន្ទាប់ពីប្ដី និងឪពុកក្មេក

  • 2020-07-13 04:21:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូល​តារា​បូលីវូដ និង​ជា​អតីត​បវរកញ្ញា​ពិភពលោក​ Aishwarya Rai Bachchan ព្រម​ទាំង​កូន​ស្រី​អាយុ​ ៨​ឆ្នាំ ត្រូវ​គេ​ដឹង​ថា​មាន​ផ្ទុក​មេរោគ​ COVID-19។

Aishwarya និងកូនស្រី

សេចក្ដី​រាយការណ៍​ដែល​ចេញ​កាល​ពីថ្ងៃ​អាទិត្យ​ទី​ ១២ ខែកក្កដា​បាន​បង្ហាញ​ថាលទ្ធផល​ធ្វើតេស្តរក​មេរោគ​ COVID-19 របស់​​តារាស្រី​របស់​ឥណ្ឌា​រូប​នេះ​ រួម​ទាំង​កូន​ស្រី​តូច​អាយុ​ ៨ឆ្នាំ​ បាន​ចេញ​មកហើយ គឺ​មាន​សញ្ញា​វិជ្ជមាន។

មុន​ព័ត៌មាន​នេះ​ផ្ទុះ​ឡើង​ ក៏​មាន​ដំណឹង​ផ្សាយ​កាលពីថ្ងៃ​សៅរ៍​នោះ​ថា​ ស្វាមី​របស់​នាង និង​ឪពុក​ក្មេក​ដែល​ជា​តារាសម្ដែង​ជើង​ចាស់ Amitabh Bachchan ​​កំពុង​ផ្ទុក​មេរោគ​ឆ្លង​មួយ​នេះដូចគ្នា។ ដូចនេះ​សរុប​ទាំង​អស់​ក្នុង​គ្រួសារ​របស់​នាង​ សុទ្ធ​តែ​ឆ្លង​មេរោគ​នេះ​ទាំង​អស់ លើកលែង​ម្ដាយ​ក្មេករបស់នាង​ម្នាក់គត់​ដែល​លទ្ធផល​ចេញមក​អវិជ្ជមាន។

តារាសម្ដែង​ Amitabh Bachchan

ក្រៅ​ពី​នេះ​ អ្នក​ដែល​នៅ​ជិត​ជាមួយ​នឹង​ក្រុមគ្រួសារ​នេះ​ រួម​មាន​មិត្តភ័ក្តិ​ និង​ក្រុម​ការងារ​ដែល​ធ្វើ​ការជាប់ជាមួយ​ពួកគេ​ក៏​បាន​ទៅ​ពិនិត្យ​រក​មេរោគ​នេះ​ជា​បន្តបន្ទាប់ និង​ក៏កំពុង​រង់ចាំ​លទ្ធផល​​ដែរ៕

ប្រភព៖ theguardian ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់