
- អង្គារ, 14 កក្កដា 2020 03:44
- ព័ត៌មាន
YG ចេញមុខបកស្រាយករណីគ្រោះថ្នាក់ចរាចរណ៍របស់ Jihwan និង Junhoe
- អង្គារ, 14 កក្កដា 2020 03:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
YG ចេញមុខបកស្រាយករណីគ្រោះថ្នាក់ចរាចរណ៍របស់ Jihwan និង Junhoe
ចន្លោះមិនឃើញ
មានសេចក្ដីរាយការណ៍មកថា Jinhwan និង Junhoe សមាជិកក្រុម iKON បានជួបប្រទះហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យរងរបួសស្រាល នៅព្រឹកព្រលឹមវេលាម៉ោង ៣:៤០នាទី ទៀបភ្លឺថ្ងៃទី ១៣ ខែកក្កដា។
ទាក់ទងនឹងបញ្ហានេះផលិតកម្ម YG ក៏បានចេញមុខបញ្ជាក់ ដោយបានលើកឡើងថា អ្នកបើកឡានស្រវឹងពេលនោះ គឺជាអ្នកចាត់ការទូទៅរបស់ក្រុម iKON។ YG ក៏បានបន្ថែមទៀតថា អ្នកចាត់ការរូបនេះ នឹងសហការជាមួយនឹងប៉ូលីស ក្នុងការស៊ើបអង្កេតចំពោះហេតុការណ៍មួយនេះ ហើយជាមួយគ្នានោះផលិតកម្មក៏បានសុំទោសសម្រាប់រឿងដែលបានកើតឡើងដែរ។
ផលិតកម្ម YG បាននិយាយថា៖ «អ្នកបើកបរកំពុងត្រូវទទួលបន្ទុកធ្ងន់ ដោយសារអ្វីដែលគាត់បានប្រព្រឹត្តិ និងបណ្ដាលឲ្យមានគ្រោះថ្នាក់បែបនេះ ស្របពេលដឹងថាក្រុមហ៊ុនរឹតត្បិតខ្លាំង មិនឲ្យមានការបើកបរ ពេលមានសារធាតុស្រវឹងចូលខ្លួន។ យើងនឹងតាមដានជាបន្តឲ្យបានល្អិតល្អន់ ក៏ដូចជាចាត់វិធានការតឹងរឹងឲ្យសមនឹងអ្វីដែលបានកើតឡើង»។
ចំណែក Jinhwan និង Junhoe វិញ ក៏មានការឲ្យដឹងដែរថាពួកគេកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងមានការមើលថែយ៉ាងត្រឹមត្រូវ៕