• 2020-07-14 04:46:38
  • ជីវិតតារា

ជោគជ័យ​ណាស់​តើ ស៊ីន យូប៊ីន ក្ដាប់​តំណែង​ទូតសុច្ឆន្ទៈ​៧ផលិតផល?

  • 2020-07-14 04:46:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាព​ជោគជ័យ​ក្នុង​អាជីព​សិល្បៈ​របស់​តារា​សម្ដែង ស៊ីន យូប៊ីន បាន​លើក​នាង​ឲ្យ​កាន់​តែ​ខ្ពស់ និងមាន​មុខមាត់​ក្នុង​សង្គម រហូត​ដល់​នាង​ក្ដាប់​បាន​គម្រោង​រកស៊ី​ខ្នាត​អន្តរជាតិ​ចំនួន​៤ និង​តំណែង​ជា​ទូត​សុច្ឆន្ទៈ​របស់​ផលិតផល​នាំ​ចូល និង​ចែកចាយ​ផ្ដាច់មុខ​នៅ​កម្ពុជា​ចំនួន​៧​ផ្សេង​ទៀត។

យូប៊ីន និយាយ​ថា​បច្ចុប្បន្ន​នាង​មិន​អាច​បំពេញ​ការងារ​ពេញ​ដៃ​ពេញ​ជើង​នៅ​ឡើយទេ ដោយសារ​បញ្ហា​ជំងឺ​កូវីដ-១៩។ ជាក់​ស្ដែង​ដូច​ជា​គម្រោង​រកស៊ី​នៅ​ក្រៅ​ប្រទេស​ចំនួន​៤ ដែល​បាន​ចុះ​កិច្ច​ព្រមព្រៀង​គ្នា​រួច​ហើយ​នោះ ក៏​នាង​នៅ​មិន​ទាន់​អាច​ចេញ​ទៅ​បំពេញ​ការងារ​បាន​នៅ​ឡើយ។

និយាយពីទំហំ​ប្រាក់​ចំណូល​ពី​ការ​សម្ដែង និង​ឈរ​ឈ្មោះ​ជា​ទូត​សុច្ឆន្ទៈ​របស់​ផលិតផល​ទាំង​នោះវិញ មិន​ត្រូវ​បាន​នាង​បញ្ចេញ​ឲ្យ​ដឹង​ឡើយ។ ប៉ុន្តែ​ប្រភព​ខ្លះ​បង្ហើប​ថា តួនាទី​ជា​ទូត​សុច្ឆន្ទៈ​ប្រចាំ​ផលិតផល​មួយ អាច​ទទួល​ប្រាក់​៣ម៉ឺន​ដុល្លារ​ក្នុង​១​ឆ្នាំ។ ដូច្នេះ​គេ​ជឿ​ថា ចំណូល​ប្រចាំ​ខែ​របស់ ស៊ីន យូប៊ីន ក៏​មិន​ណយ​ដែរ ព្រោះ​នាង​បាន​ក្លាយ​ជា​ទូត​សុច្ឆន្ទៈ​របស់​ផលិតផល​ល្បីៗ​ចំនួន៧ផ្សេងគ្នា ហើយ​ការងារ​សិល្បៈរបស់នាង​ក៏​មមាញឹក​ណាស់​ដែរ។

ផលិតផល​ទាំង ៧​នោះ នាង​សុំ​សិទ្ធិ​មិន​បញ្ចេញ ដោយ​សំអាង​ថា កុំ​អោយ​មាន​ការ​ប៉ះពាល់​ឈ្មោះ​ផលិតផល និង​ឈ្មោះ​ផលិតផល។

ឈរ​នៅ​លើ​ភាព​ជោគជ័យ​នេះ យូប៊ីន ក៏​មិន​ភ្លេចគុណ​សិល្បៈ និង​អ្នក​គាំទ្រ​ដែរ ដោយ​នាង​ប្ដេជ្ញា​ថា នឹង​មិន​ចោល​អាជីព​សិល្បៈ​ឡើយ បើ​មហាជន​មិន​ចោល​រូប​នាង​ទេ។ នៅ​ថ្ងៃនេះ យូប៊ីន បាន​បង្ហាញ​គន្លឹះ​មួយ​ក្នុង​ការ​ទទួល​បាន​ជោគជ័យ​ក្នុង​អាជីព​សិល្បៈ មុននឹងឈោងចាប់បានមុខជំនួញធំៗ ឬចាប់ដៃរកស៊ីជាមួយអ្នកមាននៅក្នុងស្រុក។

យូប៊ីន និយាយ​ថា កត្ដា​ដែល​នាំ​ឲ្យ​នាង​លេចធ្លោ​ក្នុង​វិស័យ​សិល្បៈ​ផ្នែក​ការ​សម្ដែង គឺ​ដោយសារ​តែ​នាង​មាន​សំណាង ហើយ​ទទួល​បាន​ឱកាស​ល្អ​ៗ​ក្នុង​ការ​សម្ដែង គួបផ្សំ​នឹង​ការ​ខិតខំ​របស់​នាង​ផងដែរ។

ស៊ីន យូប៊ីន៖" យូប៊ីន មិន​ដែល​គិត​ថា​ការ​សម្ដែង​ណា​មួយ ថា​យូប៊ីន​ធ្វើ​បាន​ល្អ​ហើយ​នោះ​ទេ តែ​យូប៊ីន​នៅ​តែ​មើល​គំរូ​សិល្បៈ​នៅ​ក្រៅ​ប្រទេស​ដែល​ល្អៗ ហើយ​យូប៊ីន​បានហាត់​រៀន​វា​ឲ្យ​បាន​កាន់​តែ​ល្អ​ថែម​ទៀតសម្រាប់ខ្លួនឯង"។

តារា​សម្ដែង​ស្រី​រាង​តូច​ច្រឡឹង ស៊ីន យូប៊ីន ទទួល​បាន​ការ​គាំទ្រ​ពី​មហាជន ជាពិសេស​ស្រទាប់​យុវវ័យ​លើ​ការ​សម្ដែង​របស់​នាង​តាំង​ពី​ឆ្នាំ​២០១៤ មក។ នាង កាន់​តែ​មាន​ឈ្មោះ​បោះ​សំឡេង​ក្នុង​សិល្បៈ ក្រោយ​ពី​នាង​បាន​ចូល​រួម​សកម្មភាព​មនុស្ស​ធម៌​មួយ​ចំនួន និង​ថត​រឿង​ភាគ​ជិត​២០​រឿង៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់