• 2020-07-17 01:21:07
  • ព័ត៌មាន

តារា K-Pop ជំនាន់​ថ្មី​ទាំង​ ៥​រូប​ដែល​សុទ្ធ​កើត​ចេញ​ពីគ្រួសារ​អ្នក​មានស្ដុក

  • 2020-07-17 01:21:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លាយ​ជា​តារា​ K-Pop មាន​ឈ្មោះ​ល្បី​មិន​មែន​ជា​រឿង​ងាយស្រួល​នោះទេ ព្រោះ​ថា​ម្នាក់ៗ​ត្រូវ​តស៊ូ​ពុះពារ​ នឹង​ឧបសគ្គ​ច្រើន​ដំណាក់​កាល​ណាស់។ មិន​ថា​ពួកគេ​មក​ពី​គ្រួសារ​មិន​សូវ​មាន​បាន ឬ​អ្នកមានស្តុកស្ដម្ភ​ឡើយ បើ​ចង់​ជោគជ័យ​លើ​វិថី​មួយ​នេះ​ ដាច់​ខាត​ត្រូវ​មាន​សេចក្ដីអំណត់ខ្លាំង​បំផុតដូចៗគ្នា។

ដូច​អ្នក​ទាំង​នេះ​ ត្រូវ​អ្នក​គាំទ្រ​ដឹង​ច្បាស់​ថា​ពួកគេ​មាន​ប្រភព​ចេញ​ពី​គ្រួសារ​អ្នកមាន​ស្ដុក​ និង​មាន​ជីវិត​ហ៊ឺហារ​តាំង​តែ​ពួកគេ​កើត​មក៖

១. Lia (ក្រុម ITZY)

Lia បាន​ចូល​រៀន​នៅ​សាលា North London Collegiate School លើ​កោះជេជូ។ សាលា​នេះ​ដែរ​ត្រូវ​បាន​គេ​ស្គាល់​ច្បាស់​ថា​ជា​សាលាល្បី និង​ថ្លៃ​បំផុត​ប្រចាំ​នៅ​ប្រទេស​កូរ៉េខាងត្បូង។ ថ្លៃ​ស្នាក់ និងថ្លៃ​សិក្សា​មាន​តម្លៃ​ដល់​ទៅ​ ៦០លានវ៉ុន (ខ្ទង់​ ៥ម៉ឺនដុល្លារ) ឯណោះ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ នាង​ក៏​បាន​ចំណាយពេលទៅ​សិក្សា​ដល់​ទីក្រុង​ London កាល​ពី​មុន​នាង​ចូល​វិស័យ​ K-Pop ទៅទៀត។ បន្ថែម​ពី​លើ​នោះ​ កាលពី​មុនល្បីឈ្មោះ​ជា​តារា K-Pop នាង​ក៏​មិន​ខ្វះលុយ​ចាយ​ដែរ ព្រោះ​ប្រើ​កាបូប​សុទ្ធ​តែម៉ាក​ថ្លៃៗ រស់នៅ​ក្នុង​គ្រួសារ​ស្ដុកស្ដម្ភ។

២. Mark (ក្រុម GOT7)

តារា​ប្រុស​រូប​នេះ​កើត​នៅ​ក្នុង​ទីក្រុង​ Los Angeles និង​មាន​ឈាម​ជ័រ​ជា​ជនជាតិ​តៃវ៉ាន់។ លោក​ជា​កូន​ប្រុស​របស់​អ្នក​ជំនួញចូល​និវត្តម្នាក់​ ហើយបើ​តាម​ការ​ឲ្យដឹង​គ្រួសារ​របស់ Mark ក៏ជា​អ្នក​មាន​ដែរ លោកធ្លាប់​ទាំង​ជិះ​យន្ត​ហោះ​ឯកជន​តែ​ឯង​ចេញ​ពី​ថៃ ទៅ​ស្វីសទៀត​ផង។ សមាជិក​ GOT7 ក៏ធ្លាប់​និយាយ​ដែរ​ថា​ ផ្ទះ​របស់គ្រួសារ Mark ធំណាស់​ គ្រាន់​តែ​សំយ៉ាប​ផ្ទះ​ក៏ធំ ហើយ​មាន​អាង​ហែល​ទឹក​ទៀត។ បើ Mark ធ្វើ​ដំណើរ​តែឯង លោក​នឹង​ជ្រើស​យក​ជើង​ហោះហើរ First Class ជានិច្ច។

៣. Chaeryeong (ក្រុម ITZY) និង​ Chaeyoung (ក្រុម IZONE)

បងប្អូន​២នាក់​នេះ​វិញ​ក៏​ចេញពីគ្រួសារ​ធូរធា​ដែរ ទោះ​បី​ពួកគេ​មិន​ដែល​លើក​អ្វី​មក​និយាយ​ច្រើនទាក់ទង​នឹង​ Background គ្រួសារ​ ក៏អ្នក​គាំទ្រ​នៅ​តែ​ចាប់​បាន​ថា​បងប្អូន​គេ​នេះ​រស់​នៅ​ជីវិត​ហ៊ឺហារ​ដែរ ដោយសារ​មាន​១ដង​នោះ​ Chaeyoung បាន​បង្ហាញ​វីដេអូ​ដែល​នាង​ថត​នៅ​ផ្ទះ ហើយ​បាន​លេចចេញ​បន្ទប់ទទួលភ្ញៀវ​ដ៏ស្រស់ស្អាត​ បេញ​ដោយ​គ្រឿង​សង្ហារឹមប្រណីត មាន​តម្លៃ​ថ្លៃ អំពូល​ធំៗ និង​កម្រាល​ឥដ្ឋជម្រើស​លេខ១។ មិនត្រឹម​តែ​ប៉ុណ្ណោះ​ សម្ភារៈប្រើប្រាស់​របស់​អ្នក​ទាំង​ ២​ក៏​សុទ្ធ​តែ​មាន​តម្លៃ​ខ្ពស់ៗ តាំង​ពីមុន​ចូល​សិល្បៈ ដូចនេះ​វាគ្មាន​អ្វី​អាច​លាក់​បាំង​ជិត​នោះទេ​ថា​បងប្អូន​ត្រកូន Lee នេះ ជាកូន​ចៅ​អ្នក​មាន។

៤. Jennie (ក្រុម BLACKPINK)

Jennie កើត​ក្នុង​តំបន់​ Cheongdam កន្លែង​ដែល​ល្បី​ថា​ជា​តំបន់​គ្រួសារ​អភិជន​រស់​នៅ។ ព័ត៌មាន​ជា​ច្រើន​បាន​ចុះ​ផ្សាយ​ថា​ ឪពុក​របស់​ Jennie គឺជា​លោកនាយក​របស់​មន្ទីរពេទ្យ​មួយ​កន្លែង​ ឯម្ដាយ​នាង​វិញ​មាន​ពាក្យ​ល្ហេចល្ហៀង​ថា​ជា​ម្ចាស់​ភាគ​ហ៊ុន​ និង​ក៏​ជា​នាយិកា​នៅ CJ ENM (ប៉ុន្តែ​ត្រង់​នេះ​មិនទាន់​មានការ​បញ្ជាក់​ច្បាស់​ ១០០ភាគ​រយ​នៅឡើយទេ)។

កាលពី​នៅ​រៀន​ គ្រួសារ​មាន​លទ្ធភាព​អាច​បញ្ជូន​នាង​ឲ្យ​ទៅរៀន​ដល់​ ប្រទេស​នូវែលសេឡង់ ទៀត ហើយ​ម៉ាក់​របស់​នាង​ចង់​ឲ្យ​កូន​រស់នៅ​ និង​រៀន​នៅ​ក្នុង​រដ្ឋ Florida តាំង​ពីមុន​ Jennie សម្រេច​បោះ​ជើង​ចូល​សិល្បៈ។ មិន​មែន​ទើប​តែ​ពេល​នេះ​ទេ មានន័យ​ថា​តាំង​ពីមិន​ទាន់​ចូល​ក្នុង​វិស័យ​ K-Pop របស់​របរ​ប្រើប្រាស់​គ្រប់​យ៉ាង​របស់​នាង​សុទ្ធ​តែ​ល្បី និង​ថ្លៃៗ ដូចជា​ Chanel ជាដើម។ ដោយសារ​ជា​ហ្វេន​របស់​ Chanel បែប​នេះ​ហើយ ទើប​ពេល​នាង​ចូល​សិល្បៈរហូត​មាន​ឈ្មោះ​ល្បី​ នាង​ក៏​បាន​ក្លាយ​ជា​ឯកអគ្គរាជទូត​សុឆន្ទៈរបស់​ប្រេន​នេះ​តែម្ដង៕​

ប្រភព៖ kpopstarz ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់
អត្ថបទពេញនិយម