• 2020-07-21 01:51:47
  • ព័ត៌មាន

នាំគ្នាភ្ញាក់មិនស្ទើរ ពេល​ Nicki Minaj ប្រកាសថា​មាន​កូនដំបូង​

  • 2020-07-21 01:51:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​ការ​ភ្ញាក់ផ្អើល​មួយ​បាន​ផ្ទុះ​ឡើង​ នៅពេល​តារារ៉េប​ Nicki Minaj បង្ហោះរូប​ទ្រពោះ​ បញ្ជាក់ថា​នាង​កំពុង​មាន​ផ្ទៃពោះ។

Nicki បាន​បង្ហោះ​រូប​ ៣​សន្លឹក​លើ Instagram ជាមួយ​ Caption ដូចគ្នា «#Preggers» និង «Love. Marriage. Baby carriage. Overflowing with excitement & gratitude. Thank you all for the well wishes»។

ឪពុក​របស់​ក្មេង​ គ្មាន​អ្នកណា​ក្រៅ​ពី​ Kenneth Petty បុរស​ដែល​បាន​រៀបការ​ជាមួយ​ Nicki កាលពីឆ្នាំ ២០១៩​នេះទេ។

នេះ​ជា​ដំណឹង​ល្អ​សម្រាប់​នាង​ ពិសេស​ក៏​មាន​ការ​អបអរ​ពី​សំណាក់​អ្នក​គាំទ្រ​ជា​ច្រើន​ជុំវិញពិភពលោក​ដែរ ក៏ដូចជា​ត្រៀម​ស្វាគមន៍​សមាជិក​ថ្មី​ក្នុង​គ្រួសារ​តូច​នេះ​ឆាប់ៗ​ខាងមុខ។ សម្រាប់​ Nicki អាច​ថា​ជា​ជោគជ័យ​ជីវិត​មួយ​ជំហាន​ទៀត​ ក្រោយ​រៀបការ​ជាមួយ​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់។ នាង​ធ្លាប់​និយាយថា៖ «បើ​ទោះ​អ្នក​បាន​រៀបការ​ ឬក៏អត់ឡើយ​ នៅពេលមាន​មនុស្ស​ម្នាក់ដែលមានអារម្មណ៍​ដូចអ្នក​ ឬ​អ្នក​ណា​ដែលយល់ពីអ្នក​ នោះ​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍ថា​ដូចនៅលើកំពូល​ពិភពលោកអ៊ីចឹង»៕

ប្រភព៖ theguardian ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់
អត្ថបទពេញនិយម