• 2020-07-21 06:30:00
  • ព័ត៌មាន

នេះ​ជា​ចំណុច​ដូចគ្នា ពេលក្រុមចម្រៀង​ថ្មីរបស់ផលិតកម្ម​ YG បង្ហាញ​មុខ​​ម្ដងៗ

  • 2020-07-21 06:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិតកម្ម​ YG ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ផលិតកម្ម​យក្ស​មួយ​ក្នុង​ចំណោម​ផលិតកម្ម​ល្បី​ឈ្មោះ​ផ្សេង​ទៀត​ក្នុង​ប្រទេស​កូរ៉េ ក៏ដូចជា​វិស័យ​ K-Pop។

តារា​ចម្រៀង​ជា​ច្រើន​បាន​បង្ហាញ​មុខ​ និង​ទទួល​បាន​ភាព​ល្បី​ល្បាញ​ជា​បន្តបន្ទាប់​ បន្ទាប់​ពី​ចូល​ជ្រក​ក្រោម​ផលិតកម្ម​មួយ​នេះ។ ដោយឡែក​នៅពេល YG បង្ហាញ​ក្រុមម្ដងៗ អ្នកគាំទ្រ​បាន​នាំគ្នា​សង្កេត​ និង​បាន​រក​ឃើញចំណុច​ដូចគ្នាមួយចំនួន។

ក្រុម​ចម្រៀង​ចំនួន​ ៤​សុទ្ធ​តែ​បង្ហាញ​មុខ​ដំបូង​ (Debut) នៅ​ខែ​សីហា។ ក្នុង​នោះរួមមាន

- BIGBANG បង្កើត​នៅ​ថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០០៦ ជាមួយ​បទ​ «We Belong Together»

- WINNER បង្កើត​នៅ​ថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០១៤ ជាមួយ​បទ​ «Empty»

- BLACKPINK បង្កើតនៅ​ថ្ងៃទី​​ ០៨ ខែសីហា ឆ្នាំ ២០១៦ ជាមួយ​បទ​ «BOOMBAYAH» និង​ «WHISTLE»

- TREASURE គ្រោង​នឹង​បង្ហាញ​មុខ​នៅ​ថ្ងៃ​ទី ០៧ ខែសីហា ឆ្នាំ ២០២០

ចំណុច​មួយ​ទៀត​នោះ​គឺថា​ រាល់បទ​ចម្រៀង​ Debut ទាំង​អស់​សុទ្ធ​តែ​នាំ​លាភនាំជ័យ​ឲ្យ​ផលិតកម្ម YG ស្ទើរ​ទាំងអស់ ជាពិសេស​សុទ្ធ​តែ​ជា​បទ​ Hit ខ្លាំង​ប្រចាំ​វិស័យ​ K-Pop។

តួយ៉ាង​ដូច​បទ​ «Fire» របស់​ 2NE1 មិន​ត្រឹម​តែ​អាច​រក​ចំនួន​ចូល​មើល ១​លានដង​ ក្នុង​រយៈពេល​ ២៤ម៉ោង​លើ YouTube (ជា​ចំនួនច្រើន​នៅពេលនោះ) តែ​វា​ក៏​បាន​ធ្វើ​ឲ្យ​ 2NE1 ឈ្នះពាន​ «Best Music Video» ប្រចាំ​ឆ្នាំ ២០០៩ ក្នុង​កម្មវិធី MAMA ដែរ ស្របពេល​បទ​ «I Don't Care» ឈ្នះពាន​ «Song Of The Year»។

ចំណែក​ BLACKPINK វិញ​ ក៏​បាន​ក្លាយ​ជា​ជើង​ខ្លាំង​ប្រចាំ​ឆ្នាំ ២០១៦​ជាមួយ​បទ​ថ្មី​ដំបូង​បង្អស់​របស់​ខ្លួន​មាន​ចំណងជើង​ថា​ «BOOMBAYAH» និង «WHISTLE» ដោយ​អាច​ជាប់តំណែង​កំពូល​ទី១ និង​ទី២ លើតារាង​ World Digital Song Sales របស់​ Billboard៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់