• 2020-07-23 02:07:15
  • ព័ត៌មាន

រឿងឥណ្ឌាមហាវែងទាំង ១០នេះចាក់យូរឆ្នាំជាងគេ និងមានពី ២០០០-៣០០០ភាគជាង

  • 2020-07-23 02:07:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាគ​ច្រើននៃ​ភាពយន្ត​ភាគ​ឥណ្ឌា​ត្រូវ​បាន​ចាក់​ផ្សាយ​យូរ​ថ្ងៃ​ខែ​ជាងគេ និង​តែង​មាន​អ្នក​តាមដាន​ទស្សនាជាប់​រហូត។ រឿងភាគ​នៅ​ប្រទេសក្នុង​តំបន់​អាស៊ី​ជាទូទៅ​ តួយ៉ាង​នៅ​ប្រទេស​កូរ៉េ ថៃជា​ដើម​មានជា​មធ្យម​ ១៦ ទៅ ៣០​ភាគ​ ប៉ុន្តែ​ផ្ទុយពី​ប្រទេសទាំង​នេះ​ បើ​ក្រឡេក​មើល​ប្រទេស​ឥណ្ឌា​ ភាពយន្ត​ភាគ​ ភាគ​ច្រើនផលិត​ច្រើនភាគ​ណាស់ គឺ​រហូត​ដល់់ខ្ទង់​ពាន់ ឬ​ជិត​ពាក់​កណ្ដាល​ម៉ឺន​​ឯណោះ។

ពេល​នេះសូម​បង្ហាញ​ជូន​នូវ​ភាព​យន្ត​ឥណ្ឌាទាំង ១០​ដែល​មាន​ប្រវែងវែងជាងគេ​ គឺចាប់ពី ២០០០ ទៅ​ ៣០០០ភាគជាង៖

​១០. រឿង​ «Sasural Simar Ka» ឬ «Simar's In-Laws» មាន​ ២ ០៦៣ភាគ

បញ្ចាំងតាំងពីឆ្នាំ ២០១១ ដល់​ឆ្នាំ ២០១៨

៩. រឿង​ «Lakshmi Baramma» មាន​ ២ ១២៥ភាគ

គិតពីថ្ងៃ​បញ្ចាំងតាំងពីឆ្នាំ២០១៣ ដល់ខែមករា ឆ្នាំ ២០២០

៨. រឿង​ «Saath Nibhaana Saathiya» ឬ «Stay with me, my love» មាន​ ២ ១៨៤ភាគ

បញ្ចាំងតាំងពីឆ្នាំ ២០១០ ដល់​ ២០១៧

៧. រឿង​ «Balika Vadhu» ឬ «Child Bride» មាន​ ២ ២៤៥ភាគ

៦. រឿង​ «Mangala Gowri Maduve» មាន​ ២ ២៦៨ភាគ

គិតរាប់ពីបញ្ចាំងតាំងពីឆ្នាំ ២០១២ ដល់ខែមីនា ឆ្នាំ២០២០

៥. រឿង​ «Manasu Mamatha» មាន​ ២ ៨៦៤ភាគ

គិតរាប់ពីបញ្ចាំង​តាំងពី​ឆ្នាំ ២០១១ ដល់ខែមីនា ឆ្នាំ ២០២០

៤. រឿង​ «Yeh Rishta Kya Kehlata Hai» ឬ «What is this relationship called?» ​មាន​ ៣ ១៤៩ភាគ​

បញ្ចាំងតាំងពីឆ្នាំ ២០០៩ ដល់ ២០២០ (បច្ចុប្បន្ន)

៣. រឿង​ «Char Divas Sasuche» ឬ «Four days of a mother-in-law» មាន​ ៣ ២០០ភាគ​

បញ្ចាំង​តាំងពី​ឆ្នាំ ២០០១ ដល់​ឆ្នាំ ២០១៣

២. រឿង «Aadade Aadharam» មាន​ ៣ ៣២៩ភាគ

ចាប់បញ្ចាំង​ពី​ឆ្នាំ ២០០៩ ដល់ខែមីនា ឆ្នាំ​ ២០២០

១. រឿង​ «Abhishekam» មាន​ ៣ ៤៩៤ភាគ

គិតចាប់​បញ្ចាំងតាំងពី​ឆ្នាំ ២០០៨ ដល់​ខែមីនា ឆ្នាំ២០២០

ប្រភព៖ Wikipedia ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់