• 2020-07-24 02:36:17
  • ព័ត៌មាន

ទីបំផុត​ កំណត់ហេតុ​ចុកចាប់​របស់ Hara ត្រូវ​បាន​ទម្លាយ​ហើយ

  • 2020-07-24 02:36:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២០ ភាគ​មួយ​នៃ​កម្មវិធី​ "Spotlight” របស់​ទូរទស្សន៍​ JTBC បាន​បើក​បង្ហាញ​រឿង​រ៉ាវ​ពីក្រោយ​បន្ថែម​ទាក់ទង​នឹ​មរណភាព​របស់​ Goo Hara និង​ទំនាស់​រវាង​គ្រួសារ​​ និង​ម្ដាយ​បង្កើត​នាង។

ជាមួយ​គ្នា​នោះ​ ក្រុមការងារ​ក៏​បាន​បង្ហាញ​ពី​សំណេរ​ខ្លីៗ​ស្រង់​ចេញពី​សៀវភៅ​កំណត់ហេតុ​ប្រចាំ​ថ្ងៃដែរ ហើយ​នេះ​ក៏ជា​លើក​ដំបូង​ដែរ​ ដែល​កំណត់ហេតុ​តារាស្រី​រូប​នេះ​ត្រូវ​បាន​បង្ហាញ​ជា​សាធារណៈ។

ក្នុង​កំណត់​ហេតុ​នោះ​មាន​ច្រើន​ឃ្លា​គួរ​ឲ្យ​ចាប់អារម្មណ៍​ជាងគេ ដែល​សុទ្ធ​តែ​បញ្ជាក់ពី​អារម្មណ៍​ដែល​នាង​បៀមទុកតែ​ឯងដូចជា៖

«អត់អីទេ Hara អត់អីទេ»

«Hara អត់អីទេណា កុំ​ឈឺអី អត់អីទេ»

«តើ​វត្តមាន​របស់​ខ្ញុំ​គួរ​ឲ្យ​រំខាន​ណាស់​មែន​ទេ? ខ្ញុំជា​អ្នកណា? ខ្ញុំ​គួរ​ធ្វើ​យ៉ាងណា​ទៅ? ខ្ញុំ​ឆ្ងល់​ដល់​ហើយខ្ញុំ​ជាអ្នកណា? តើ​ខ្ញុំ​សម​នឹង​ទទួល​បានការ​ស្រឡាញ់ទេ? តើ​ខ្ញុំ​ត្រូវ​ស្រឡាញ់ទេ?»

«ខ្ញុំ​ចង់​ឃើញម៉ាក់ ខ្ញុំ​នឹក​គាត់។ ខ្ញុំ​តែង​លាក់ទុក​មិន​ដែលបញ្ចេញទេ ខ្ញុំ​លាក់​គ្រប់យ៉ាង​ក្នុង​ចិត្ត ខ្ញុំអស់​សង្ឃឹម​ជាង​អ្នកណាៗទាំងអស់»។

«ខ្ញុំពិបាកជាងអ្នកណាៗទាំងអស់។ ឈឺចាប់....អត់ទេ ខ្ញុំ​អាចឈឺចាប់ ខ្ញុំ​សម​នឹង​ឈឺ​បែប​នេះ​ហើយ»។

ចុង​បញ្ចប់​ Hara ក៏​សម្រេច​បញ្ចប់​ជីវិត​ខ្លួន​ឯង​លែង​ស្ដាយ​ រហូត​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​សាកសព​ក្នុង​ផ្ទះ​របស់នាង​ កាលពី​ខែវិច្ឆិកា ឆ្នាំ ២០១៩៕

ប្រភព៖ kstarlive ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់