• 2020-07-30 07:20:29
  • ព័ត៌មាន

លេច​ចេញ​រូបភាព​ក្រៅ​ឆាក​នៃ​បទ "Demon” ដែល​សម្ដែង​ដុត​ឡាន​ស្ដែង​ៗ​ផ្អើល​យប់​មិញ

  • 2020-07-30 07:20:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​យប់​មិញ​នេះ តារា​ចម្រៀង​រ៉េប​ល្បី​ឈ្មោះ​របស់​កម្ពុជា វណ្ណដា បាន​បញ្ចេញ​វីដេអូ​ចម្រៀង​ថ្មី​របស់ "Demon” ស៊េរី​បទ​ដែល​មាន​ក្នុង​អាល់ប៊ុម "Skull” ធ្វើ​​ឲ្យ​កក្រើក​លើ​បណ្ដាញ​សង្គម ដោយសារ​ការ​សម្ដែង​ក្នុង​បទ​នេះ មាន​លក្ខណៈ​ខុស​ប្លែក​ពី​វីដេអូ​ចម្រៀង​នានា​នៅ​ក្នុង​ស្រុក ពិសេស​គឺ​ថែម​ទាំង​មាន​ការ​ដុត​រថយន្ត​សម្ដែង​ៗ​កម្រ​ប្រទះ​ថែម​ទៀត។

វីដេអូ​ចម្រៀង​ថ្មី​របស់ "Demon” បាន​កញ្ឆក់ការ​គាំទ្រ​យ៉ាង​គំហុក ក្នុង​នោះ​ត្រឹម​ជាង​១ម៉ោង​បន្ទាប់​ចេញ​នៅ​លើ​បណ្ដាញ​សង្គម​ទទួល​បាន​អ្នក​ចុច​ស៊ែរ​ជាង ១ម៉ឺន​ដង ងាក​ទៅ​មើល​​លើ YouTube មានអ្នកមើល​ដល់ជាង ១០ម៉ឺនដង ត្រឹម ២ម៉ោងដំបូង​ប៉ុណ្ណោះ។ មក​ដល់​បច្ចុប្បន្ន បទ​នេះ​មាន​អ្នកចូល​មើល​ចំនួន​ជាង ២០ម៉ឺន​ដង​ទៅ​ហើយ សម្រាប់​រយៈ​ពេល ១៩ម៉ោង។

ក្រោយ​ពី​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​លើ​វីដេអូ​ចម្រៀង​នេះ វណ្ណដា ទើប​នឹង​បញ្ចេញ​ស៊េរី​រូបភាព​ស្ដី​ពី​សកម្មភាព​ក្រៅ​ឆាក​សម្រាប់​សកម្មភាព​ថត​វីដេអូ​ចម្រៀង​បទ​ខាង​លើ ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​សារ​ជា​ថ្មី។ តោះ...ទស្សនា​សកម្មភាព​របស់​ក្រុម​ការងារ​ផលិតផល​វីដេអូ​ចម្រៀង វណ្ណដា ទាំង​អស់​គ្នា៖

រូបភាព៖ហ្វេសប៊ុក វណ្ណដា (ក្រេឌីត៖ BTS Demon)

អត្ថបទ៖ ទារិកា

មតិយោបល់