• 2020-07-31 02:31:35
  • ព័ត៌មាន

ឡាយ លក្ខិណា បាត់​មុខ​យូរ ហើយ​ចេញ​មក​សិចស៊ី​ចំហ​ដើម​ទ្រូង​លើក​ដំបូង

  • 2020-07-31 02:31:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ស្រី ឡាយ លក្ខិណា បាត់​មុខ​ពី​សង្គម​សិល្បៈ​ប្រមាណ​ជិត​១​ឆ្នាំ​មក​ហើយ​នោះ នៅ​ថ្ងៃ​នេះ បាន​ចេញ​មុខ​វិញ​បង្ហាញ​រូបភាព​សិចស៊ី​បង្ហាញ​គល់​សុដន់​លើក​ដំបូង​នៅ​លើ​ឆ្នេរ​សមុទ្រ​ប្រទេស​កាណាដា។

ឡាយ លក្ខិណា បាន​ចេញ​ទៅ​ធ្វើ​បេសកកម្ម​សិល្បៈ​របស់​នាង​នៅ​ប្រទេស​កាណាដា កាល​ពី​ពាក់​កណ្ដាល​ឆ្នាំ​មុន ហើយ​មក​ដល់ពេល​នេះ តារា​ស្រី នៅ​តែ​បន្ត​ស្នាក់នៅ​ទី​នោះ​នៅ​ឡើយ បើ​ទោះ​ជា​ទិដ្ឋាការ​របស់​នាង​ហួស​ទៅ​ហើយ​ក្ដី។ ក្នុង​វេលា​បន្ត​ស្នាក់​នៅ​នៅ​លើ​ទឹក​ដី​អឺរ៉ុប គេ​រមែង ឡាយ លក្ខិណា ដើរ​លេង​កម្សាន្ត​ជា​បង​ប្អូន​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ទី​នោះ​ទៅ​កន្លែង​នានា​ជា​រឿយ​ៗ។

ហេតុផល​នេះ គេ​ក៏​បាន​ឃើញ​នាង​ហ៊ាន​លេង​ស្ទីល​សិចស៊ី​ម្ដង​ជា​ពីរ​ដង​នៅ​លើ​ទឹក​ដី​លោក​ខាង​លិច ខណៈ​សកម្មភាព​ដូច​គ្នា​នេះ នាង​មិន​ដែល​ធ្វើ​ឲ្យ​ប្រិយមិត្ត​បាន​ឃើញ​នៅ​លើ​ទឹក​ដី​ប្រទេស​កំណើត​ឡើយ។ ជាក់​ស្ដែង​នៅ​យប់​មិញ​នេះ ឡាយ លក្ខិណា បាន​បញ្ចេញ​ស៊េរី​រូបភាព​មួយ​ឈុត ធ្វើ​ឲ្យ​ប្រិយមិត្ត​ជា​ច្រើន​លើ​បណ្ដាញ​សង្គម​បាន​ឃើញ​សភាព​សិចស៊ី​យ៉ាង​កម្រ​របស់​នាង។

រូប​ភាព​ទាំង​នោះ គឺ ឡាយ លក្ខិណា សិចស៊ី​ចេញ​គង់​សុដន់​យ៉ាង​កម្រ ធ្វើ​ឲ្យ​ប្រិយមិត្ត​នាង​ជា​ច្រើន​បាន​លាន់​មាត់។ ពួក​គេ​ថា តាម​រយៈ​រូបភាព​ទាំង​នេះ លក្ខិណា មើល​ទៅ​រឹត​តែ​ស្រស់​ស្អាត និង​មាន​មន្ត​ស្នេហ៍។

តាម​ពិត ឡាយ លក្ខិណា ត្រូវ​ត្រឡប់​មក​ប្រទេស​កំណើត​វិញ​នៅ​ចុង​ឆ្នាំ ២០១៩។ ប៉ុន្តែ​ការ​ដែល​នាង​បន្ត​ស្នាក់​នៅ​នេះ នាំ​ឲ្យ​មាន​ចចាមអារ៉ាម​ថា នាង​ទំនង​បាន និង​កំពុង​ស្វែង​រក​សិទ្ធិ​ជ្រកកោន និង​រស់​នៅ​ទី​នោះ​លែង​ត្រឡប់​ហើយ ក្រោម​ការ​ជួយ​ជ្រោមជ្រែង​ពី​មនុស្ស​សំខាន់​ណា​មួយ ហើយ​ក៏​ជាមួយ​គ្នា ក៏​មាន​ចចាមអារ៉ាម​ទៀត​ថា អ្នក​មេម៉ាយ​រូប​ស្រស់ មាន​ទំនាក់ទំនង​ខុស​ប្រក្រតី​(ស្រឡាញ់​ភេទ​ដូច​គ្នា)ជាមួយ​អ្នក​ឧបត្ថម្ភ​របស់​នាង គឺ​អ្នក​នាង ចៅ សណ្ដាប់ ហើយ​ថា អ្នក​ឧបត្ថម្ភ​រូប​នេះ ទំនង​ជា​មនុស្ស​ម្នាក់​នៅ​ពី​ក្រោយ រឿង​ដែល លក្ខិណា មិន​ទាន់​ត្រឡប់​មក​ស្រុក​វិញ​នេះ។

អ្នក​នាង ចៅ សណ្ដាប់ និង ឡាយ លក្ខិណា

យ៉ាង​ណា អ្នក​ឧបត្ថម្ភ​រូប​នេះ និង​សាមី​ខ្លួន​ផង បាន​បដិសេធ​ម្ដង​ជា​ពីរ​ដង​រួច​មក​ហើយ​ចំពោះ​ចចាមអារ៉ាម​ពី​ទំនាក់ទំនង​នោះ។ ងាក​មក​រឿង ឡាយ លក្ខិណា មិន​ទាន់​វិល​ត្រឡប់​មក​កម្ពុជា​វិញ​នេះ អ្នក​នាង ចៅ សណ្ដាប់ បាន​អះអាង​នៅ​ក្នុង​សារ​នៅ​លើ​ហ្វេសប៊ុក​របស់​នាងទៀត​ថា ដោយ​សារ លក្ខិណា មិន​ទាន់​ចប់​ការងារ​របស់​នាង​នៅ​ឡើយ ហើយ​រូបភាព​ដែល​ប្រិយមិត្ត​បាន​ឃើញ​នា​ពេល​នេះ គឺ​ដោយ​សារ​វា​ជា​វេលា​វិស្សមកាល​រដូវ​ក្ដៅ​នៅ​ប្រទេស​កាណាដា​របស់​នាង៕

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទថ្មី