• 2020-08-04 03:30:14
  • ព័ត៌មាន

ខាន់ ជេមស៍ ពោល​នឹក​គ្រួសារ ក្រោយ​ជាប់​គាំង​នៅលើកោះរ៉ុង មក​ផ្ទះ​អត់​រួច!

  • 2020-08-04 03:30:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ខាន់ ជេមស៍ ថា​នឹង​ចេញ​ពី​កោះ​រ៉ុង ខេត្ត​ព្រះសីហនុ​នៅ​ថ្ងៃទី៤ នេះ ឬ​នៅ​ថ្ងៃទី៥ ខែ​សីហា ក្រោយ​ពី​លោក និង​ក្រុម​ការងារ​បាន​ជាប់​នៅ​លើ​កោះ​រ៉ុង​រយៈ​ពេល​បី​ថ្ងៃ ដោយសារ​ប៉ុន្មាន​ថ្ងៃ​មក​នេះ​មាន​ភ្លៀង​ធ្លាក់​លាយឡំ​នឹង​ខ្យល់​កន្ទ្រាក់​បង្ក​ឲ្យ​មាន​រលក​សមុទ្រ​ធំ​ៗ​មិន​អាច​ធ្វើ​ដំណើរ​តាម​ផ្លូវ​ទឹក​ចេញ​មក​វិញ​បាន។

តារា​ចម្រៀង​រូប​នេះ បាន​បង្ហោះ​សារ និង​វីដេអូ​ជា​បន្តបន្ទាប់​ថា រូប​លោក​កំពុង​ជាប់​នៅ​កោះ​រ៉ុង ប៉ុន្ដែ​លោក​សុខ​សប្បាយ និង​មាន​ហូប​ចុក​គ្រប់គ្រាន់។ លោក​សុំ​ឲ្យ​អ្នក​គាំទ្រ​កុំ​ព្រួយ​បារម្ភ​ពី​លោក ប៉ុន្ដែ​លោក​ក៏​មាន​អារម្មណ៍​កណ្ដោចកណ្ដែង​ណាស់​ដែរ៖"នឹក​ផ្ទះ​ជាប់​នៅ​កោះ​រ៉ុង​ដោយសារ​ខ្យល់​ខ្លាំង​មិន​អាច​ទៅ​វិញ​បាន នឹក​គ្រួសារ"។

លោក ខាន់ ជេមស៍ មិន​បាន​បញ្ជាក់​ថា ដំណើរ​ទៅ​កាន់​កោះ​រ៉ុង ខេត្ដ​ព្រះសីហនុ​នោះ គឺ​ក្នុង​ទិសដៅ​ទេសចរណ៍​ផ្ទាល់​ខ្លួន ឬ​ទៅ​ក្នុង​ទិស​ដៅ​ការងារ​សប្បុរសធម៌​ណា​មួយ​នោះ​ទេ។ មន្ដ្រី​រដ្ឋបាល​សាលា​ខេត្ដ​ព្រះសីហនុ បាន​បង្ហោះ​សារ​មួយ​ដើម្បី​ឆ្លើយតប​ទៅ​នឹង​ស្ថានភាព​របស់​តារា​ចម្រៀង​នេះ​ថា មិន​កម្សត់​ពេក​ទេ ខាន់ ជេមស៍ ព្រោះ​ក្នុង​នាម​រដ្ឋបាល​ខេត្ដ​ឯកឧត្ដម គួច ចំរើន បាន​យក​ចិត្ដ​ទុកដាក់​ខ្ពស់​ចំពោះ​បងប្អូន​គ្រប់គ្នា ហើយ​ក៏​បារម្ភ​ពី​សុវត្ថិភាព​បង​ប្អូន​ដែរ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់
អត្ថបទពេញនិយម